កាន់តែទំនើប កម្មវិធី Google Lens សម្គាល់ដឹងមនុស្សអាចមានជំងឺ ឫ អត់ តាមរយៈស្បែក និង ក្រចក
- 2023-06-15 02:40:08
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
កាន់តែទំនើប កម្មវិធី Google Lens សម្គាល់ដឹងមនុស្សអាចមានជំងឺ ឫ អត់ តាមរយៈស្បែក និង ក្រចក
ចន្លោះមិនឃើញ
ក្រុមហ៊ុន Google បានបញ្ចូលមុខងារថ្មីមួយចំនួនទៅលើកម្មវិធីរបស់ខ្លួនដែលមានដូចជា Google Lens និង កម្មវិធី Google Bard។
Google Bard ជាកម្មវិធី AI ដ៏មានឥទ្ធិពលមួយដែលគេជឿថាវាជាគូប្រកួតប្រជែងរបស់កម្មវិធី Bing Chat របស់ Microsoft និង ChatGPT របស់ ក្រុមហ៊ុន OpenAI ជាដើម។ នៅពេលថ្មីៗនេះ Google បានប្រកាសថា កម្មវិធី Bard នឹងមានសមត្ថភាពអាចឱ្យអ្នកប្រើប្រាស់ ប្រើរូបភាពដើម្បីសួរសំណួរ និង សន្ទនាទៅកាន់ AI ភ្ជាប់ជាមួយពាក្យសន្ទនា។
ចំណែកកម្មវិធី Google Lens បានបញ្ចូលមុខងារថ្មីដែលអនុញ្ញាតឱ្យអ្នកប្រើអាចថតរូបនៃស្បែករបស់ពួកគេ ហើយកម្មវិធី Google Lens នឹងបង្ហាញអំពីអការៈសុខភាព ថាពួកគេអាចមានរោគសញ្ញាជំងឺអ្វីមួយ ឫ ពួកគេមានសុខភាពល្អជាធម្មតា តាមរយៈស្បែក។ ក្រៅពីស្បែករបស់មនុស្ស Google Lens អាចសម្គាល់ដឹងតាមរយៈផ្នែកផ្សេងនៃរាងកាយរបស់យើង ដូចជា ក្រចក បបូរមាត់ និង សក់។
Google កំពុងធ្វើការអភិវឌ្ឍន៍ទៅលើបច្ចេកវិទ្យាថ្មី ដើម្បីយកមកដាក់នៅក្នុងកម្មវិធីរបស់ខ្លួន ជាក់ស្តែងដូចជាមុខងារទាំង ២ ថ្មីខាងលើដែលនឹងធ្វើឱ្យកម្មវិធី Apps ទាំងនោះមានភាពទំនើប និង ផ្តល់ភាពងាយស្រួលទៅកាន់អ្នកប្រើប្រាស់៕