ដឹងតែពេញចិត្តស្តូក! Land Rover Discovery Sport 2024 ចេញហើយ មកជាមួយជម្រើសសាកភ្លើងPlug-in Hybrid ទៀតផង
- 2023-06-15 04:01:33
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ដឹងតែពេញចិត្តស្តូក! Land Rover Discovery Sport 2024 ចេញហើយ មកជាមួយជម្រើសសាកភ្លើងPlug-in Hybrid ទៀតផង
ចន្លោះមិនឃើញ
រថយន្តប្រភេទ Crossover ដ៏ពេញនិយមបំផុតរបស់ក្រុមហ៊ុន Jaguar Land Rover បានចេញស៊េរីថ្មីហើយ គឺ Land Rover Discovery Sport 2024 ដែលមកជាមួយបច្ចេកវិទ្យាថ្មីៗ ជាពិសេសគឺមានជម្រើស option សាកភ្លើង Plug-in Hybrid ទៀតផង។
ការពិតទៅ រូបរាងរបស់ Discovery គឺបែបស្ព័រទៅហើយសម្រាប់ស៊េរីប៉ុន្មានឆ្នាំចុងក្រោយនេះ។ ប៉ុន្តែអ្វីដែលត្រូវចាប់អារម្មណ៍វិញនោះ គឺក្នុងផ្នែកកាប៊ីន។ ផ្នែកខាងក្នុងនេះ ត្រូវបានឌីហ្សាញជាបែបក្លាស៊ីក តាបឡូរាងកោង នៅកន្លែងកុងទ័រ ហើយកុងទ័រនេះជាប្រភេទឌីជីថលបែបថ្មី ដៃចង្កូតកាំបី និងអេក្រង់ថាច់ស្គ្រីនទំហំ ១១,៤អ៊ីញ ដែលជាប្រព័ន្ធកម្សាន្ត Pivi Pro របស់ Land Rover ផ្ទាល់តែម្តង។
ចំណុចគួរឱ្យកត់សម្គាល់ទៀតនោះ គឺរថយន្តនេះបានបញ្ជាក់បច្ចេកវិទ្យា nanoe X ដើម្បីកាត់បន្ថយការបញ្ចេញឧស្ម័នកាបូនឌីអុកស៊ីតទៅក្នុងបរិយាកាស និងកាត់បន្ថយក្លិនមិនល្អ បាក់តេរី និងអាលែកហ្សីផងដែរ។
Land Rover Discovery Sport 2024ប្រើម៉ាស៊ីនទាក់បូ ចំណុះ ២,០លីត្រ ស៊ីឡាំង៤ ផលិតបានកម្លាំង ២៤៦សេះ និងកម្លាំងរមួល ៣៦៤ញូតុនម៉ែត្រ។ វាក៏មានជម្រើសប្រើម៉ាស៊ីន Plug-in Hybrid ផងដែរ គឺ option Discovery Sport P300e ដោយពេលសាកពេញម្តងអាចធ្វើដំណើរបានចម្ងាយ ៤៧គីឡូម៉ែត្រ។
សម្រាប់ទីផ្សារអាមេរិក រថយន្តនេះនឹងមានតម្លៃចាប់ពី ៤៨៩០០ដុល្លារឡើងទៅ៕