លោកស្រី មុំ រ៉ានី៖ ទោះខ្ញុំបរាជ័យ លើកទី១​ ទី២ ឬទី៣ ក៏ខ្ញុំមិនបោះបង់ដែរ ព្រោះខ្ញុំបានដើរមកឆ្ងាយហើយ

  • 2023-06-19 10:15:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

លោកស្រី មុំ រ៉ានី ជាអគ្គនាយកក្រុមហ៊ុន MRN (ទឹកប្រហុកកូនខ្មែរ) ក្នុងកិច្ចសម្ភាសន៍ជាមួយ កម្មវិធី Starting Up របស់ Sabay បានលើកឡើងថា ខ្ញុំធ្លាប់បរាជ័យក្នុងការរកស៊ីជាច្រើនដង ដោយសារការបង្កើតអាជីវកម្មដែលខុសពីតម្រូវការរបស់អតិថិជន និងបើកអាជីវកម្មកំឡុង ពេលវេលាមិនសបស្រប ទើបធ្វើឱ្យអាជីវកម្មបរាជ័យ តែទោះជាការបរាជ័យរបស់ខ្ញុំច្រើនដងក៏ពិតមែនតែខ្ញុំមិនបោះបង់នោះទេ ព្រោះខ្ញុំបានដើរមកឆ្ងាយហើយ ខ្ញុំនឹងយកបទពិសោធន៍បរាជ័យរបស់ខ្ញុំជាចំណែកមួយរុញឳ្យខ្ញុំរកផ្លូវជោគជ័យបាន។

លោកស្រីបន្តថា ទោះផលិតផលខ្ញុំមកថ្មី ហើយវាពិតណាស់ដែលពិបាកឳ្យគេស្គាល់ច្រើន តែខ្ញុំមិនបោះបង់វានោះទេ ព្រោះខ្ញុំជឿជាក់ថាផលិតផលខ្ញុំជារបស់ខ្មែរ ថ្ងៃណាមួួយបងប្អូនខ្មែរនឹងស្គាល់ ហើយខ្ញុំនឹងបន្តធ្វើវា ធ្វើដដែលៗ ផ្សព្វផ្សាយដដែលៗ នោះមិនយូរទេបងប្អូននឹងស្គាល់ខ្ញុំ។

ទន្ទឹមនឹងការលើកឡើងបែបនេះ លោកស្រីក៏បានរៀបរ៉ាប់ជាច្រើនពីដំណើរការសិប្បកម្មផលិតទឹកប្រហុករបស់លោកស្រី និងបានផ្តល់យុទ្ធសាស្ត្រជាគន្លិះក្នុងការចាប់ផ្ដើមរកស៊ី ដល់យុវជនពិសេសអ្នកដែលចង់ចាប់ផ្ដើមអាជីវកម្មដំបូងៗជាច្រើនផងដែរ។

ចង់ដឹងលម្អិតអំពីបទពិសោធន៍នៅក្នុងមុខជំនួញរបស់ លោកស្រី មុំ រ៉ានី ជាអគ្គនាយកក្រុមហ៊ុន ទឹកប្រហុកកូនខ្មែរ សូមចូលទស្សនា វីដេអូ សម្ភាសន៍ជាមួយ Sabay នៅលើទំព័រហ្វេសប៊ុកផេកផ្លូវការរបស់កម្មវិធី Starting Up ក៏ដូចជា channel YouTube "Sabay TV" ដែលមាននៅក្នុងLink ខាងក្រោមនេះ៖

អត្ថបទដោយ៖ ស៊ូ អីន

អត្ថបទថ្មី