កម្ពុជា បង្កើត​ស្ថាប័ន​ជំនាញ​សេដ្ឋកិច្ច​ឌីជីថល

  • 2023-06-23 02:05:51
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

រាជរដ្ឋាភិបាលកម្ពុជា បាន​សម្រេច​​បង្កើត​អគ្គនាយកដ្ឋាន​សេដ្ឋកិច្ច​ឌីជីថល ​ដែល​ស្ថិត​នៅក្រោម​ឱវាទ​ក្រសួង​សេដ្ឋកិច្ច និងហរិញ្ញវត្ថុ ដើម្បី​ធានា​ប្រសិទ្ធភាព និងសក្តិសិទ្ធិ​ភាព​នៃការដឹកនាំ ការគ្រប់គ្រង និងការ​អភិវឌ្ឍ​សេដ្ឋកិច្ច​ឌីជីថលនៃប្រទេស​កម្ពុជា។ អនុក្រឹត្យស្តី​ពី​បង្កើតស្ថាប័ននេះ​ ត្រូវបានសម្តេចតេជោ ហ៊ុន សែន ចុះហត្ថលេខា​កាលពីថ្ងៃទី ២២ ខែមិថុនា ឆ្នាំ​២០២៣។

អគ្គនាយកដ្ឋាន​សេដ្ឋកិច្ចឌីជីថល ​បំពេញ​មុខងារ​​ជាសនាធិការឱ្យក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ លើ​បេសកកម្ម​ដឹកនាំ គ្រប់គ្រង និង​អភិវឌ្ឍ​សេដ្ឋកិច្ច​ឌីជីថល​នៃប្រទេសកម្ពុជា​ដោយឈរលើគោលការណ៍​សេដ្ឋកិច្ច​ទីផ្សារ និងសមធម៌​សង្គម អនុលោម​តាមគោលនយោបាយ​ យុទ្ធសាស្រ្ត ផែនការ ច្បាប់ និងលិខិតបទដ្ឋានគិតយុត្តផ្សេងទៀត ពាក់ព័ន្ធ​នឹង​សេដ្ឋកិច្ចឌីជីថល។

អគ្គនាយកដ្ឋាន​សេដ្ឋកិច្ច​ឌីជីថល មាន​នាយកដ្ឋាន​ក្រោមឱវាទ​ចំនួន៣ រួមមាន៖

-នាយកដ្ឋាន​កិច្ចការទូទៅ

-នាយកដ្ឋាន​ហេដ្ឋារចនាសម្ព័ន្ធ​សេដ្ឋកិច្ចឌីជីថល

-នាយកដ្ឋាន​កម្មវិធី​សេដ្ឋកិច្ច​ឌីជីថល៕

អត្ថបទ៖ សំភី

អត្ថបទថ្មី