ដំណឹងចុងក្រោយ នាវាមុជទឹក Titan ជួប​ការ​ផ្ទុះ​ដ៏​មហន្តរាយ មនុស្ស​ទាំង ៥នាក់​ស្លាប់​អស់ហើយ

  • 2023-06-23 02:39:16
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ឆ្មាំសមុទ្រអាមេរិកបាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា នាវាមុជទឹក Titan ដែលដឹកមនុស្ស 5 នាក់ធ្វើដំណើរទៅ​មើល​កប៉ាល់ទីតានិកដែលលិច​មានអាយុកាលរាប់សតវត្សនោះ ត្រូវបានគេ​រក​ឃើញបំណែក​ដែល​សល់​ពី ផ្ទុះដ៏មហន្តរាយ" ដែលបានសម្លាប់មនុស្សទាំងអស់នៅលើនាវា។

យានមុជទឹករ៉ូបូតមួយគ្រឿង របស់​​កាណាដា​ដែល​រួម​បេសកកម្ម​នេះ បានរកឃើញកំទេចកំទីរបស់នាវាមុជទឹក Titan កាលពីព្រឹកថ្ងៃព្រហស្បតិ៍ អណ្ដែត​ក្នុងជម្រៅ 1,600 ហ្វីត (488 ម៉ែត្រ) ពីខ្មោចកប៉ាល់ទីតានិក និង​មានចម្ងាយ 2 1/2 ម៉ាយ (4 គីឡូម៉ែត្រ) ពី​ផ្ទៃ​ទឹក​សមុទ្រ។ ឧត្តមនាវីទោ John Mauger ឆ្មាំសមុទ្រអាមេរិកបានប្រាប់អ្នកយកព័ត៌មាន។

កប៉ាល់ Titan ដែលដំណើរការដោយក្រុមហ៊ុន OceanGate Expeditions ដែលមានមូលដ្ឋាននៅសហរដ្ឋអាមេរិកបានបាត់ខ្លួនចាប់តាំងពីវាបានបាត់ទំនាក់ទំនងជាមួយកប៉ាល់ជំនួយ​ពី​លើ​ផ្ទៃ​សមុទ្រ​របស់វាកាលពីព្រឹកថ្ងៃអាទិត្យប្រហែល​ជាង​១ម៉ោង ក្រោយ​ចាប់​ផ្ដើម​បេសកកម្ម​ដ៏​ប្រថុយប្រថាន ទៅកាន់​កន្លែងលិចកប៉ាល់ដ៏ល្បីល្បាញបំផុតរបស់ពិភពលោក។ .

មន្ត្រីឆ្មាំសមុទ្របាននិយាយថា បំណែកសំខាន់ៗចំនួនប្រាំ​មាន​ប្រវែង 22 ហ្វីត (6.7 ម៉ែត្រ) របស់Titan បាន​រក​ឃើញ​ក្នុង​ចំណោម​កំទេចកំទី ដែលបានបន្សល់ពីការបែកបាក់របស់វា។ របាយការណ៍ មិន​មាន​ការ​លើក​ឡើង អំពី​សាកសព​មនុស្ស​ទាំង៥ ត្រូវ​បាន​គេ​មើល​ឃើញ​ឬ​អត់​នោះ។

ប៉ុន្តែ Mauger បាននិយាយថា "ការ​រក​ឃើញ​បំណែក​ទាំង​នេះ គឺ​បង្ហាញ​ការបំផ្លិចបំផ្លាញដ៏មហន្តរាយមួយ" ។

ដូចគ្នាដែរ ចំពោះ​ការ​សង្ស័យ​អំពី​សុវត្ថិភាព​របស់​អ្នក​ទាំង ៥ ឆ្មាំឆ្នេរសមុទ្រ OceanGate ក៏​បាន​និយាយ​ក្នុង​សន្និសីទសារព័ត៌មានតាំង​ពី​មុន​ការ​រក​ឃើញ​ថា គ្មានសង្ឃឹម​ថា​រក​ឃើញ​អ្នករស់រានមានជីវិតក្នុងចំណោមបុរស 5 នាក់ដែល​នៅលើកប៉ាល់ Titan នោះ​ទេ រួមទាំងស្ថាបនិក និងជានាយកប្រតិបត្តិរបស់ក្រុមហ៊ុន​ផងគឺ Stockton Rush ដែលកំពុងបើកយន្តហោះ Titan៕

ប្រភព៖ Reuters   ប្រែ​សម្រួល៖ ទារិកា