Range Rover Evoque 2024 កែមុខ​តិចតួច តែអ្វី​ដែល​កាន់តែពិសេស​នោះ គឺ​បច្ចេកវិទ្យា

  • 2023-06-23 03:39:22
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

រថយន្ត Range Rover Evoque 2024 ត្រូវបាន​ប្រកាស​ចេញ​ជាផ្លូវការហើយ​ ដោយ​រូបរាង​របស់វា មាន​ការកែកុនតិចតួច ប៉ុន្តែវាបាន​បំពាក់បច្ចេកវិទ្យាកាន់តែទំនើប​ជាងស៊េរីមុន ជាមួយ​នឹង​តម្លៃជាង ៥ម៉ឺន ៤ពាន់ដុល្លារសម្រាប់ទីផ្សារអឺរ៉ុប។

ការ​ឌីហ្សាញ​ផ្នែក​ខាងមុខ​របស់​រថយន្តនេះ បាន​កែបន្តិច​ជាមួយ​នឹង​ប៉ាណា​ជារាង​ចតុកោណ ដោយជំនួស​ប៉ាណា​រាង​ឆកោណ។ ចំណែក​ចង្កៀង​ គឺ​ប្រើប្រាស់​នូវបច្ចេកវិទ្យា Pixel 1 LED ដែល​ជះ​ភ្លើង​បានខ្លាំង​ជាងស៊េរីមុនដល់ទៅ ៣ដង​ឯណោះ។

ជាមួយ​គ្នានេះ ផ្នែកខាងក្នុង​រថយន្ត​ គឺ​បំពាក់អេក្រង់ថាច់ស្គ្រីនធំជាងមុនទំហំ ១១,៤អ៊ីញ ដោយ​ភ្ជាប់គ្នា​ជាមួយ​មុខងារ គ្រប់គ្រង​រថយន្ត។ មិនត្រឹមតែប៉ុណ្ណោះ អេក្រង់នេះ ក៏ប្រើប្រាស់​ប្រព័ន្ធ Pivi Pro 2 ជំនាន់​ក្រោយផងដែរ ដែលគាំទ្រ​ការភ្ជាប់​ជាមួយ Apple CarPlay និង Android Auto ឥតខ្សែ​ ទៀតផង។

លើសពីនេះ ដើម្បីធ្វើឱ្យ​ប្រព័ន្ធ​បច្ចេកវិទ្យា​សុវត្ថិភាព កាន់តែ​មាន​ប្រសិទ្ធភាព​ គឺ Range Rover Evoque 2024 បាន​បំពាក់​ប្រព័ន្ធកាមេរ៉ាមួយជុំរថយន្តតែម្តង។ រថយន្ត​នេះ ក៏បាន​បំពាក់​ជាមួយ​ប្រព័ន្ធបន្សុទ្ធខ្យល់ Cabin Air Purification Plus និង​បច្ចេកវិទ្យា nano X ដើម្បីជួយកាត់​បន្ថយ​ក្លិនមិនល្អ និងបាក់តេរីផងដែរ។

រថយន្ត Evoque ស៊េរីថ្មីនេះ ត្រូវបានចែកចាយ​ក្នុងតំបន់អឺរ៉ុប​ដែលមាន ៤Version រួមមាន S, Dynamic SE, Dynamic HSE និង Autobiography។ ទន្ទឹមនឹងនេះ ម៉ាស៊ីន​របស់​វា ក៏មានជម្រើស​ផ្សេងៗគ្នាផងដែរ ដូចជា៖

-ម៉ាស៊ីនសាំង Mild Hybrid ដែល​មាន​២ប្រភេទកម្លាំងសេះ គឺ ១៦០សេះ និង ២៤៩សេះ។

-ម៉ាស៊ីន Mild Hybrid លាយ​ជាមួយ​ម៉ាស៊ីនសាំង ចំណុះ ២,០លីត្រ ផលិតបានកម្លាំងសរុប ២៤៩សរុប។

-ម៉ាស៊ីន Mild Hybrid លាយ​ជាមួយ លាយ​ជាមួយម៉ាស៊ីន​ម៉ាស៊ូត មាន​២ប្រភេទកម្លាំងសេះ គឺ ១៦៣សេះ និង ២០៤សេះ។

-ម៉ាស៊ីន Plug-in Hybrid pផលិតបានកម្លាំង ៣០៩សេះ៕

អត្ថបទ៖ សំភី