ទូរស័ព្ទអេក្រង់បត់ OPPO Find N3 Flip នឹងបំពាក់ដោយកាមេរ៉ាខាងក្រោយ ៣គ្រាប់
- 2023-06-26 02:51:50
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ទូរស័ព្ទអេក្រង់បត់ OPPO Find N3 Flip នឹងបំពាក់ដោយកាមេរ៉ាខាងក្រោយ ៣គ្រាប់
ចន្លោះមិនឃើញ
ក្រុមហ៊ុន OPPO បានបញ្ចេញទូរស័ព្ទអេក្រង់បត់ ម៉ូដែលចុងក្រោយបង្អស់របស់ខ្លួន OPPO Find N2 Flip នៅក្នុងឆ្នាំ ២០២៣នេះ។
ប៉ុន្តែនាពេលថ្មីៗនេះ មានការចែកចាយរូបភាពបែកធ្លាយដែលគេ រំពឹងថាជារូបរាងរបស់ទូរស័ព្ទអេក្រង់បត់ស៊េរីថ្មីរបស់ OPPO នោះគឺ OPPO Find N3 Flip ដែលមិនទាន់បានប្រកាសជាផ្លូវការចេញជាផ្លូវការនៅឡើយទេ។ អ្វីដែលគួរចាប់អារម្មណ៍ដំបូងបង្អស់នោះ គឺកាមេរ៉ាខាងក្រោយរបស់ OPPO Find N3 Flip តែម្តង ដោយវាមកជាមួយនឹងកាមេរ៉ាខាងក្រោយ ៣គ្រាប់ ខុសពីម៉ូដែលចាស់ដែលមានត្រឹម ២គ្រាប់។
91mobiles ប្រភពដែលបានទម្លាយរូបភាពរបស់ OPPO Find N3 Flip បានឱ្យដឹងថា ទូរស័ព្ទអេក្រង់បត់របស់ OPPO ស៊េរីក្រោយនេះ នឹងមកជាមួយកាមេរ៉ាខាងក្រោយ ៣គ្រាប់។ ប្រភពខាងលើ បញ្ជាក់ថា កាមេរ៉ាខាងក្រោយ ៣គ្រាប់នេះ មានសមត្ថភាពដូចគ្នាទៅនឹងកាមេរ៉ាដែលបានបំពាក់នៅលើម៉ូដែល OPPO Reno 10 Pro។ ដូចនេះមានន័យថា main camera អាចថតបានក្នុងកម្រិត 50 មេហ្គាភិចស៊ែល រីឯ telephoto camera ថតបានក្នុងកម្រិត 32 មេហ្គាភិចស៊ែល និង ultrawide lens ថតបានក្នុងកម្រិត 8 មេហ្គាភិចស៊ែល៕