Modric នៅ​តែ​សម្រេច​ចិត្ត​បន្ត​នៅ​ Real ទោះ​មាន​ក្លឹប​អារ៉ាប៊ីសាអ៊ូឌីត​ទាក់ទង​ចង់​បាន​

  • 2023-06-26 12:05:43
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ខ្សែបម្រើ​ Luka Modric នៅ​តែ​សម្រេច​ចិត្ត​បន្ត​នៅ​ក្លឹប​ Real Madrid ទោះ​មាន​ក្លឹប​អារ៉ាប៊ីសាអ៊ូឌីត​ទាក់ទង​ចង់​បាន​ និង​ផ្ដល់​លុយ​ច្រើន​សន្ធឹកសន្ធាប់​យ៉ាង​ណា​ក៏​ដោយ​។ នេះ​បើ​យោង​តាម​ Fabrizio Romano ។

កាល​ពី​កំឡុង​ខែ​ឧសភា​កន្លង​ទៅ​នេះ​ Modric ត្រូវ​បាន​ក្លឹប​មួយ​នៅ​អារ៉ាប៊ីសាអ៊ូឌីត​ទាក់ទង​ និង​ឲ្យ​ផ្ដល់​កុងត្រា​ក្នុង​តម្លៃ​រហូត​ទៅ​ដល់​ ១២០លាន​អ៊ឺរ៉ូ​។

ប៉ុន្តែ​កាល​ពី​ពេល​ថ្មីៗ​នេះ​កីឡាករ​នេះ​គឺ​បាន​សម្រេច​ចិត្ត​ច្បាស់​លាស់​ដោយ​សុខ​ចិត្ត​នៅ​បន្ត​ជា​មួយ​ Real រហូត​ដល់​ឆ្នាំ​២០២៤។

Modric មក​លេង​នៅ​ Real បាន​១០រដូវកាល​ហើយ​ ដោយ​ចូល​លេង​បាន​៤៨៨ប្រកួត​ និង​ស៊ុត​ចូល​ ៣៧គ្រាប់​៕

ប្រភព៖ Fabrizio Romano

អត្ថបទ៖ សេរី មង្គល