ស្លុតចិត្ត តារាសម្ដែង​ដ៏​ស្រស់​សោភា អេង វ៉ាណង កើត​ជំងឺកាចសាហាវដំណាក់កាលទី៣​ទៅ​ហើយ

  • 2023-06-26 10:26:17
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អតីតតារាសម្តែង ដែល​ពេញ​និយម​សម្រាប់​រឿងភាគ ជាពិសេសរឿងភាគរបស់ទូរទស្សន៍ប៉ុស្តិលេខ៥​ ​អ្នកនាង​ អេង​ វ៉ាណង​ ប្រែក្លាយ១៨០ដឺក្រេ​ មេីលលែងស្គាល់ព្រោះតែជម្ងឺមហារីកដំណាក់កាលទី៣​ បូករួមជម្ងឺបាក់ទឹកចិត្ត​ ។

វ៉ាណង បាន​បាត់មុខ​យូរ​ពី​វិថីសិល្បៈ ដោយ​មិន​ដឹងថា នាង​ពួនសម្ងំតស៊ូប្រយុទ្ធប្រឆាំងនិងជំងឺដ៏កាចសាហាវមួយនេះអស់រយៈពេលជាច្រេីនខែ។ ឥឡូវ​អ្នកនាង​ វ៉ាណង​ បានទម្លាយអោយមហាជន​ ជាពិសេសមិត្តភក្ត្រ័សិល្បៈបានដឹងឥតលាក់លាមពីស្ថានភាពជំងឺ​ និងការវិវឌ្ឍយ៉ាងឆាប់រហ័ស​ នៃជំងឺមហារីកមួយនេះ​ ។

រៀបរាប់ទាំងទឹកភ្នែករលីងរលោង​ អួលដេីមក អ្នកនាង វ៉ាណង ឲ្យ​ដឹងថា​ ដំបូងឡេីយអ្នកនាងមិនបានដឹងទេថា​ ខ្លួនមានជំងឺនេះ​ ទេីបតែរយះពេល៥ខែចុងក្រោយនេះ​ ទេីបដឹង​ ហេីយទម្រាំតែដឹងខ្លួន​ គឺជំងឺនេះវិវឌ្ឍដល់ដំណាក់កាលទី៣រួចទៅហេីយ​ ។ អតីត​តារាស្រី ប្រាប់​ថាពេលឈឺដំបូងអ្នកនាងបានទៅព្យាបាលនៅមន្ទីរពេទ្យរុស្សី​ តែការព្យាបាលនៅក្នុងស្រុកហាក់មិនទទួលបានផល​ ទេីបអ្នកនាងសម្រេចចិត្តចេញទៅព្យាបាលនៅឯប្រទេសថៃ​ ។

តែ​ពេលទៅដល់ក្រុមវេជ្ជបណ្ឌិតប្រាប់ថា​ សាច់ដែលដុះក្នុងខ្លួននាង គឺសាច់កាច​ ហេីយតម្រូវអោយធ្វេីការវះកាត់​ចេញជាបន្ទាន់​ និងបន្តចាក់សារធាតុគីមីចំនួន១៦ដង​ ដែលក្នុងម្តងត្រូវចំណាយអស់ខ្ទង់៨០០ដុល្លា​។

ដោយសារតែក្រុមគ្រួសារគ្មានលទ្ធភាព​ ក្នុងការព្យាបាល​ ទេីបសម្រេចចិត្តត្រឡប់មកប្រទេសកម្ពុជាវិញ​ ហេីយលេបថ្នាំបណ្តោះអាសន្នសិន​ ។ អ្នកនាង វ៉ាណង​ បានបន្តទៀតថា​ ដំបូងអ្នកនាងមិនចង់ទម្លាយអោយសាធារណជនបានដឹងទេ​ ដោយសារតែនៅមានរបស់របរលក់យកលុយមេីលជំងឺ​ ហេីយណាមួយខ្លាចពាក្យមហាជនដៀល​ថា​ តារាខ្មែរ​អោយតែឈឺ​ គឺសុំជំនួយ ទើប​ចេញ​តែ​សម្ងំ ។

តែ​សម្ងំព្យាបាលរយ:ពេល៥ខែ​មក​នេះ អ្នក​នាង លក់ទ្រព្យ​អស់ពីខ្លួន​ទៅហើយ ហើយ​ស្ថានភាព​ជំងឺ​ នៅតែមិនទាន់ទាន់​ប្រសើរ ដោយ​ទាមទារ​ការ​ព្យាបាល​ម៉ត់ចត់​ថែម​ទៀត។ ណង ប្រាប់​ថា សភាពជំងឺនាង​បច្ចុប្បន្ន​ ត្រូវការចាំបាច់ប្រមាណ ២ម៉ឺនដុល្លា សម្រាប់​ប្រើ​ប្រាស់​ក្នុងការចាក់សារធាតុគីមី​។

ដោយ​សារ​តែ​បែប​នេះ ទេីបអ្នកនាង​ ដាច់ចិត្ត​ទម្លាយ​ការពិត ស្នើ​សុំជំនួយ​ ពីសប្បុរស​ជន​ ដេីម្បីបន្តជីវិតបានរស់នៅ​ បីបាច់ថែរក្សាកូនតូចបីនាក់​ និងម្តាយចាស់ម្នាក់ទៀត​ ។

ក្រោយ​អតីត​តារាស្រី កាត់កេរ្តិ៍កាត់​ខ្មាស់​ស្នើសុំ​ជំនួយ សង្ឃឹមថា សប្បុរសជន​នានា អាច​ចែករំលែក​ការ​ឈឺ​ឆ្អាល​តាម​ទឹក​ចិត្ត។ សម្រាប់​កិច្ចការ​នេះ ប្រសិន​បើ​ប្រិយមិត្តមាន​ចិត្ត​មេត្តា អាច​ធ្វេីការបរិច្ចាគ​ថវិកាទៅ​គណនី ABA អ្នកនាងផ្ទាល់​KW 081 700 999 Eng Vanorng ឬអាចទំនាក់ទំនងតាមលេខ​ទូរសព្ទផ្ទាល់បាន 081 700 999៕

អ្នកនាង អេង វ៉ាណង និងមិត្តសិល្បៈ កាល​ពីមិនទាន់ធ្លាក់ខ្លួនឈឺ

អត្ថបទ៖ ទារិកា