កីឡាករ​ Chelsea ម្នាក់​ទៀត​សម្រេច​ចាក​ចេញ​ពី​ក្លឹប

  • 2023-06-27 13:19:39
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្នុង​ថ្ងៃ​នេះ ក្លឹប AC Milan បាន​ព្រមព្រៀង​គ្នា​ជាមួយ Chelsea ក្នុង​ការ​ផ្ទេរ​យក​ខ្សែ​បម្រើ Ruben Loftus-Cheek។

យោង​តាម​ Goal ក្លឹប​ទាំង​ពីរ​បាន​ឯកភាព​គ្នា​ចំពោះ​តម្លៃ​ផ្ទេរ​ប្រមាណ​ជិត ២០ លាន​ដុល្លារ​សហរដ្ឋអាមេរិក។ ខាង​កីឡាករ​ក៏​ព្រម​ទៅ​ AC Milan ផង​ដែរ។

សេចក្ដី​ព្រមព្រៀង​នេះ មាន​ន័យ​ថា Loftus-Cheek គឺ​ជា​កីឡាករ​ Chelsea ម្នាក់​ទៀត​ដែល​ចាក​ចេញ​ពី​ក្លឹប Chelsea ក្នុង​ទី​ផ្សារ​ដោះ​ដូរ​នា​ពេល​ថ្មី​ៗ​កន្លង​ទៅ។ មួយ​រយៈ​ពេល​ចុង​ក្រោយ កីឡាករ​មួយ​ចំនួន​ដូច​ជា N'Golo Kante ខ្សែ​ការពារ Kalidou Koulibaly អ្នក​ចាំ​ទី Edou Mendy ជា​ដើម​បាន​ទៅ​ចូល​រួម​ក្លឹប​ថ្មី។ កីឡាករ​មួយ​ចំនួន​ទៀត​ដូច​ជា ខ្សែ​ស្លាប Hakim Ziyech ខ្សែ​ការពារ​ស្លាប Cesar Azpilicueta ខ្សែ​បម្រើ Mason Mount និង Kai Havertz កំពុង​ស្ថិត​ក្នុង​ដំណាក់​កាល​ចរចា​ត្រៀម​ចេញ​ទៅ​រក​ក្លឹប​ថ្មី។

ក្លឹប Chelsea កំពុង​ស្ថិត​ក្នុង​ដំណាក់​កាល​នៃ​ការ​ប្រែប្រួល​ធំ​មួយ ក្រោយ​ការ​មាន​ការ​ផ្លាស់ប្ដូរ​ម្ចាស់​ក្លឹប​និង​ក្បាល​ម៉ាស៊ីន​ដឹកនាំ​​កាល​ពី​ចុង​ឆ្នាំ​មុន។ ក្លឹប​បាន​ធ្លាប់​ទម្រង់​លេង​យ៉ាង​ខ្លាំង​កាល​ពី​រដូវ​កាល​ លីគ​កំពូល​អង់គ្លេស ២០២២/២០២៣ កន្លង​ទៅ ដោយ​ឈ្នះ​បាន​តែ ១១ ប្រកួត​ប៉ុណ្ណោះ តែ​ចាញ់​ដល់​ទៅ ១៦ ដង ហើយ​បញ្ចប់​រដូវ​កាល​ក្នុង​ចំណាត់ថ្នាក់​លេខ ១២៕

ប្រភព៖ Goal   អត្ថបទ៖ សេរី មង្គល