ដើរកម្សាន្ដ គេសម្រាំងរកតែរូបស្អាតៗបង្ហោះ តែតារាមួយក្រុមនេះ សម្រាំងរកតែរូបអាក្រក់ៗ ដើម្បីចំអន់គ្នា

  • 2023-06-29 02:20:06
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ថ្មីៗនេះតារាសម្ដែង និងចម្រៀងខ្មែរមួយក្រុមបានរៀបចំដំណើរកម្សាន្ដទៅប្រទេសជិតខាងកម្ពុជា គឺឡាវ។ ក្នុងដំណើរមួយរយៈខ្លីនោះ គេសង្កេតឃើញតារាទាំងប្រុស ទាំងស្រីបានដើរកម្សាន្ដតំបន់ទេសចរណ៍មួយចំនួន និងបានផ្ដិតយករូបរបស់ខ្លួនភ្ជាប់ជាមួយទេសភាពដ៏ស្រស់ត្រកាលពីទីនោះទៀតផង។

ប៉ុន្ដែក្រោយត្រឡប់មកដល់ទឹកដីកំណើតវិញ គេឃើញតារាសម្ដែង ថៃ ចាន់ឡី សន ពិសិដ្ឋ បាន មុន្នីលក្ខណ៍ និងគ្រូគុនល្បុក្កតោ និងជាតារាសម្ដែងស្រី ពេជ្រ ចរណៃ បានបង្ហាញវត្ដមាននៅលើបណ្ដាញសង្គមជាថ្មីតាមរយៈថតប្លែកៗ មើលទៅគួរឲ្យអស់សំណើច ដែលលួចថតបានពីក្រុមអ្នកដំណើរទស្សនកិច្ចជាមួយគ្នា។

បន្ទាប់ពីបញ្ចេញរូបថតទាំងនេះ ដោយគណនីហ្វេសប៊ុកលោក ថៃ ចាន់ឡី មានអ្នកចូលទៅខមិនបែបលេងសើច ក្នុងនោះក៏មានម្ចាស់រូបថតផង បានព្រមានបែបលេងសើចឲ្យលុបរូបថតដែលបានបង្ហោះនោះជាបន្ទាន់ ដោយទុករយៈពេលត្រឹមតែ ២៤ឆ្នាំ បើពុំនោះទេនឹងចាត់វិធានការតាមផ្លូវក្នុង។ នេះជាការលើកឡើងបែបលេងសើចរបស់អ្នកបង្កើតមាតិការដ៏ល្បីម្នាក់ដែលកាន់ទំព័រ ដេករៀន៕

ជិន សុភ័ក្ដ្រ