Mazda3 2024 ថ្លៃជាង​ស៊េរីមុន​បន្តិចមែន តែ​ក៏បំពាក់​បច្ចេកវិទ្យា ​និងគ្រឿង​បរិក្ខារថ្មីៗដែរ

  • 2023-06-30 03:13:16
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

រថយន្ត Mazda3 ឆ្នាំ​២០២៤ ត្រូវបាន​បញ្ចេញ​តម្លៃ​ជាផ្លូវការហើយ ដោយវាថ្លៃជាង​ស៊េរីមុន ប៉ុន្តែ​វាក៏មកជាមួយ​បន្ថែម​នូវគ្រឿង​បរិក្ខារ និង​បច្ចេកវិទ្យា​ថ្មីៗ​ផងដែរ។

នៅ​ទីផ្សារ​អាមេរិក ​រថយន្ត​ Mazda 3 2024 មានតម្លៃចាប់ពី ២៤ ១៧០ដុល្លារ សម្រាប់​ option 2.5 S ខណៈ​ស៊េរីឆ្នាំ២០២៣ វាមានតម្លៃ ២២ ៥៥០ដុល្លារ។ យ៉ាងណាមិញ សម្រាប់​ស៊េរីឆ្នាំ​២០២៤ គឺ​វាបាន​បន្ថែម​នូវ​ប្រព័ន្ធ​ជំនួយ​អ្នកបើកបរ ដូចជាមុខងារ Blind Spot ដែល​ផ្តល់​សញ្ញា​ពេល​មាន​គេចង់វ៉ាជែង, Rear Cross-Traffic Alert ដែល​ផ្តល់សញ្ញាពេល​មានឧបសគ្គនៅខាងក្រោយ ពេល​អាយ៉ែ និងមុខងារ​ផ្តល់សញ្ញា​ដាស់តឿន​សម្រាប់​បើកឬបិទគូថក្រោយ។

ជាមួយ​គ្នានោះ អតិថិជន​ក៏អាច​ទទួល​បាន​ចង្កៀង LED, ផ្លិតទឹកបក់អូតូ និងយ៉ាន់កង់ alloy ទំហំ ១៦អ៊ីញ។ ក្រៅពីនេះ វា​ក៏បំពាក់​អេក្រង់ថាច់ស្គ្រីនទំហំ ៨,៨អ៊ីញ និង​ Speaker ៦គ្រាប់ផងដែរ។

សម្រាប់ Option នេះដែរ គឺ​វាប្រើម៉ាស៊ីន​ចំណុះ ២,៥លីត្រ ​ផលិតបាន​កម្លាំង ១៩១សេះ និងកម្លាំង​រមួល ២៥២ញូតុនម៉ែត្រ ដំណើរ​ការ​ជាមួយប្រអប់លេខអូតូ៦វគ្គ។

ចំណែក​រថយន្ត Mazda 3 option 2.5 S Preferred បំពាក់​យ៉ាន់កង់ ១៨អ៊ីញ ឆ្នាំងសាកឥតខ្សែ ពូកស្បែកក្រហម និង​រត់ប៉ុង២។

Option 2.5 Carbon Turo ប្រើ​ម៉ាស៊ីនទាក់បូ​ចំណុះ ២,៥លីត្រ​ ផលិតបាន​កម្លាំង ២៥០សេះ និងកម្លាំងរមួល ៤៣៣ញូតុនម៉ែត្រ។ វា​បំពាក់​អេក្រង់ថាច់ស្គ្រីន ១០,២៥អ៊ីញ អាចភ្ជាប់ Android Auto និង Apple CarPlay ឥតខ្សែផងដែរ៕

អត្ថបទ៖ សំភី

អត្ថបទថ្មី