រថយន្តក្រុង ១ពាន់គ្រឿងដែលកូរ៉េផ្តល់ឱ្យកម្ពុជា នឹងត្រូវបែងចែកដូចម្តេចខ្លះ?
- 2023-06-30 04:36:43
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
រថយន្តក្រុង ១ពាន់គ្រឿងដែលកូរ៉េផ្តល់ឱ្យកម្ពុជា នឹងត្រូវបែងចែកដូចម្តេចខ្លះ?
ចន្លោះមិនឃើញ
ក្រុមហ៊ុន Booyong របស់កូរ៉េខាងត្បូង បានផ្តល់រថយន្តក្រុង ១០០០គ្រឿង ដែលជាប្រភេទថ្មី ជូនរាជរដ្ឋាភិបាលកម្ពុជា។ ពិធីចុះហត្ថលេខាប្រគល់-ទទួលរថយន្តក្រុងនេះ ធ្វើឡើងកាលពីថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២៣ រវាងឯកឧត្តម អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ តំណាងឱ្យរាជរដ្ឋាភិបាលកម្ពុជា និងលោក Lee Joon Keun ប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន ប៊ូ យ៉ុង ខែ្មរII ខូអិលធីឌី ដែលជាបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុន Booyoung Group នៃសាធារណរដ្ឋកូរ៉េ។
ការផ្តល់ជូនរថយន្តក្រុងនេះ បែងចែកជា ៣ដំណាក់កាលគឺ ក្នុងឆ្នាំ២០២៣ ចំនួន ៤០០គ្រឿង, ឆ្នាំ២០២៤ ចំនួន ៣០០គ្រឿង និងឆ្នាំ២០២៥ ចំនួន ៣០០គ្រឿង។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងសេដ្ឋកិច្ច។
រថយន្តក្រុងទាំងនេះ នឹងត្រូវបែងចែកជូនទៅគ្រប់រាជធានី-ខេត្ត ដោយរៀបចំជាយន្តការក្នុងការផ្តល់ «សេវាដឹកជញ្ជូនសាធារណៈ» ដើម្បីជួយសម្រួលដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋ នៅតាមមូលដ្ឋានរាជធានី-ខេត្ត។ ជាមួយគ្នានេះ តាមខេត្តនីមួយៗ ក៏អាចបទពិសោធន៍របស់រដ្ឋបាលរាជធានីភ្នំពេញ ឬតាមជម្រើសសមស្របផ្សេងទៀត៕