Ferran Torres ចង់​បន្ត​នៅ​ Barca ខណៈ​ Aston Villa ទាក់ទង​ចង់​បាន​

  • 2023-06-30 13:12:36
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ខ្សែប្រយុទ្ធ​ Ferran Torres បាន​និយាយ​ទៅ​កាន់​សារព័ត៌មាន​កាល​ពី​ពេល​ថ្មីៗ​នេះ​ថា​ គេ​នៅ​តែ​ចង់​នៅ​ក្លឹប​ Barcelona ខណៈ​មាន​ព័ត៌មាន​ជា​ច្រើន​ថា​ក្លឹប​ Aston Villa បាន​ទាក់ទង​ចង់​បាន​រូប​គេ​។

Torres បាន​និយាយ​ថា​៖" ខ្ញុំ​ចង់​តែ​នៅ​បន្ត​ជា​មួយ​ក្លឹប​ Barcelona។ ខ្ញុំ​សប្បាយ​ចិត្ត​នឹង​នៅ​ក្លឹប​មួយ​នេះ​ អញ្ចឹង​ហើយ​គម្រោង​របស់​ខ្ញុំ​គឺ​ចង់​បន្ត​ជា​មួយ​ក្លឹប​នេះ​ "។

សារព័ត៌មាន​ជា​ច្រើន​បាន​ដឹង​ថា​ Aston Villa បាន​ទាក់ទង​ចង់​បាន​ Torres ពី​ Barca ប៉ុន្តែ​ការ​ចរចា​រវាង​ភាគី​ទាំង​ពីរ​មិន​មាន​ការ​ជម្រៅ​នោះ​ទេ​ ដោយ​កីឡាករ​នេះ​ក៏​មិន​គម្រោង​ចាកចេញ​ទៅ​ក្លឹប​ PL នោះ​ឡើយ​។

Torres មក​លេង​ឲ្យ​ Barca បាន​២រដូវកាល​ហើយ​ ដោយ​ចូល​លេង​បាន​ ៧១ប្រកួត​ និង​ស៊ុត​ចូល​ ១៤គ្រាប់​៕

ប្រភព៖ Fabrizio Romano

អត្ថបទ៖ ហ៊ីម រស្មី

អត្ថបទថ្មី