ធ្វើ​តាម​ការ​ចង្អុល​បង្ហាញ​ទាំង​នេះ ក្រសួង​ប្រៃសណីយ​៍ធានា​ថា បុរី​ ៦៧ នៅ​ភ្នំពេញ​នឹង​មាន​សេវា​ទូរស័ព្ទ​ពេញ ល្អ​ទាំង​អស់គ្នា!

  • 2023-07-06 03:55:36
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រសួង​ប្រៃសណីយ៍ និង​ទូរគមនាគមន៍​កម្ពុជា បាន និង​ដឹកនាំ​ធ្វើ​ការ​ដោះស្រាយ​បញ្ហា​កម្សោយ​សេវា​ទូរស័ព្ទ​ចល័ត​នៅ​តាម​បុរីនានា ដោយ​បាន​លើក​ឡើង​នូវ​យន្តការ​មួយ​ចំនួន ក្នុង​នោះ​ខ្លះ​ជា​កិច្ចការ​ផ្ទាល់​របស់​ក្រសួង និង​ខ្លះ​ទៀត​ទាមទារ​ការ​ចូល​រួម​ពី​ប្រជាពលរដ្ឋ ដើម្បី​ធានាថា សេវាទូរស័ព្ទ​ក្នុង​បុរី​ទាំង ៦៧ នៅ​រាជធានីភ្នំពេញ​មាន​សេវាខ្លាំង និង​ដំណើរការ​ល្អ។

ក្រសួង​ប្រៃសណីយ៍ បាន​លើក​ឡើង​ពី​ភាព​ជោគជ័យនៅ​បុរី ប៉េងហួត បឹងស្នោរ នៅ​ក្នុង​ដំណោះ​ស្រាយដូច​គ្នា​នា​ពេល​កន្លង​មក។ ឆ្លង​តាម​បទ​ពិសោធន៍​នេះ មាន​បុរី​ចំនួន ៦៧ទៀត​នៅរាជធានីភ្នំពេញ ស្ថិត​ក្នុង​គម្រោង​នេះ។

នៅ​ក្នុង​ផែន​ការ​ស្ដារ​គុណភាព​សេវាទូរស័ព្ទ​ចល័ត​តាម​បុរី​ទាំង ៦៧ ក្រសួង​គ្រោង​សាងសង់​បង្គោល​អង់តែន ចំនួន៨៨បន្ថែម ក្នុង​នោះ​បច្ចុប្នន្ន​សម្រេច​បាន​ចំនួន ៧០អង់តែន​​ហើយ។ ដោយ​ឡែក​ចំនួន ១៨ អង់តែន​ដែល​នៅ​សល់ ក្រសួង​ប្រៃសណីយ​៍អះអាង​ថា កំពុង​ដោះស្រាយ​ជាមួយពលរដ្ឋ​ក្នុង​បុរី​ទាំង​នោះ ដោយ​សារ​មាន​ពលរដ្ឋខ្លះ ស្នើ​សុំ​មិន​ឲ្យ​សាងសង់​បង្គោល​អង់តែន ដោយ​ភ្ជាប់​ជាមួយ​ហេតុផលផ្សេងៗ។

យ៉ាងណា​នៅ​ក្នុង​កិច្ចការ​នេះ ក្រសួង​ បាន​ធ្វើ​ការ​ចង្អុលថា ក្រៅ​ពី​កិច្ចការ​របស់​ក្រសួង​ក្នុង​ការ​តម្លើង​បង្គោល​អង់តែន​តាម​បុរី​ដែល​បាន​កំណត់ ក្នុង​នោះ​ដើម្បី​ពង្រីកសេវាទូរស័ព្ទចល័តកាន់តែប្រសើរ ក្រសួង​បាន និង​កំពុង​ស្នើ​ប្រតិបត្តិការ​បំពាក់ ឧបករណ៍​ភ្ជាប់​បណ្ដាញ​ខ្សែ​កាប។

លើស​ពី​នេះ​ទៅ​ទៀត ដើម្បី​គុណភាព​សេវា​ទូរស័ព្ទចល័ត​ដំណើរ​ការ​បាន​ល្អ ក្រសួង​ស្នើ​ការ​ចូល​រួម​ពី​ប្រជាពលរដ្ឋ រុះរើ ឬ​បញ្ឈប់​ការ​ប្រើ​ប្រាស់​ឧបករណ៍​បង្កើន​កម្លាំង​សេវា ឬ​ឧបករណ៍​ពង្រីក​សេវា Signal Booster Rapitor ជាដើម ដោយ​សារ​ឧបករណ៍​ទាំង​នេះ​បាន​បង្ក​ការ​ឆ្លង​រំខាន និង​ប៉ះពាល់​ធ្ងន់ធ្ងរ​ដល់កម្រិត​គុណភាព​សេវាទូរស័ព្ទចល័ត។

ក្រសួង​លើក​ឡើង​ថា "ក្រោយ​ពី​កិច្ចការ​ទាំង​នេះ​ចប់​សព្វគ្រប់ នៅ​ក្នុង​បុរី​ទាំង ៦៧ នឹង​ទទួល​បាន​គុណភាព​សេវាមួយដែល​មាន​ភាព​ល្អ​ប្រសើរ!”៕

អត្ថបទ៖ ទារិកា

អត្ថបទថ្មី