អ្នកនាង សុថារី ធ្លាប់សម្រេចចិត្តលក់ដីមួយប្លង់ ដើម្បីបន្តដង្ហើមមុខរបរមួយនេះឱ្យបានទៅមុខ

  • 2023-07-06 07:50:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អ្នកនាង សឿង សុថារី ស្ថាបនិកសិប្បកម្មធុងបរិស្ថានអេកូប៊ិន នៅក្នុងជីវិតជាម្ចាស់អាជីវកម្ម អ្នកនាង ធ្លាប់សម្រេចចិត្តលក់ដីមួយប្លង់ ដើម្បីបន្តដង្ហើមមុខរបរមួយនេះឱ្យបានទៅមុខ និងតែងតែខ្វល់ខ្វាយពីសុខទុក្ខរបស់បុគ្គលិកជាច្រើននាក់ផងដែរ។ អ្វីដែលគួរឱ្យស្ញប់ស្ញែងនោះ គឺអ្នកស្រី តស៊ូរឹងមាំ ជម្នះឧបសគ្គតែម្នាក់ឯង និងមានកូនតូចពីរនាក់នៅក្នុងបន្ទុកថែមទៀតផង។ នេះបើតាមការជួបសម្ភាសន៍ផ្ទាល់ជាមួយក្រុមការងារ Sabay ។

អ្នកនាងបានបន្តប្រាប់ថា សិប្បកម្មធុងបរិស្ថាន របស់អ្នកនាង បានជួបបញ្ហាស្ទើរតែបិទអាជីវកម្មទៅហើយ ប៉ុន្តែក្ដីស្រឡាញ់ និងឆន្ទៈចង់បន្តថែរក្សាបរិស្ថាទើបបន្តមុខរបរមួយនេះរហូតមកទល់សព្វថ្ងៃ។

អ្នកនាង សឿង សុថារី ជាស្ថាបនិកសិប្បកម្មធុងបរិស្ថានបានលើកឡើងថា សម្រស់នៃភាពទាក់ទាញខាងក្នុងខ្លួនមនុស្សស្រីនោះ គឺជាចំណេះដឹង សមត្ថភាព ភាពទន់ភ្លន់ ស្មោះត្រង់រួសរាយរាក់ទាក់ ចិត្តមេត្តាសប្បុរសចំពោះមនុស្សជុំវិញខ្លួន ស្នាមញញឹមដ៏កក់ក្តៅ និងភាពឯករាជ្យម្ចាស់ការ ហ៊ានសំរេចជោគវាសនារបស់ខ្លួន ព្រមទាំងអាចស្វែងរកក្តីសុខយ៉ាងពិតប្រាកដអោយខ្លួនឯងបាន ដោយមិនរំពឹងចាំអោយនរណាម្នាក់មកផ្តល់ក្តីសុខឱ្យនាងឡើយ។

ចង់ដឹងលម្អិតអំពីបទពិសោធន៍នៅក្នុងមុខជំនួញរបស់ អ្នកនាង សឿង សុថារី សូមចូលទស្សនា វីដេអូ សម្ភាសន៍ជាមួយ Sabay នៅលើទំព័រហ្វេសប៊ុកផេកផ្លូវការរបស់កម្មវិធី Starting Up ក៏ដូចជា channel YouTube "Sabay TV" ដែលមាននៅក្នុងLink ខាងក្រោមនេះ៖

អត្ថបទដោយ៖ ស៊ូ អីន