Bayern ខិត​កាន់តែ​ជិត​ក្នុង​ការ​ផ្ទេរ​យក​ខ្សែ​ការពារ Kim Min-jae

  • 2023-07-07 12:49:05
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្លឹប Bayern Munich ខិត​តែ​ជិត​ក្នុង​ការ​ផ្ទេរ​យក​ជា​ផ្លូវ​ការ​នូវ​ខ្សែ​ការពារ Kim Min-jae។

យោង​តាម​ការ​ចុះ​ផ្សាយ​របស់ Fabrizio Romano ខ្សែ​ការពារ Kim Min-jae បាន​ធ្វើ​បាន​សម្រេច​ក្នុង​ការ​ពិនិត្យ​សុខភាព​ដើម្បី​ចូល​រួម​ជាមួយ​ក្លឹប​យក្ស Bayern។ នេះ​មាន​ន័យ​ថា ជំហាន​បន្ទាប់​គឺ Bayern នឹង​ទិញ​ផ្ដាច់​កុងត្រា​របស់​កីឡាករ​កូរ៉េ​ខាង​ត្បូង​ពី​ក្លឹប​អ៊ីតាលី​ Napoliក្នុង​តម្លៃ​ទឹក​ប្រាក់​ប្រមាណ ៥០ លាន​អឺរ៉ូ។ បន្ទាប់​រួចរាល់​ដំណាក់​កាល​នេះ កីឡាករ​នឹង​ក្លាយ​ជា​ខ្សែ​ការពារ​របស់ Bayern ជា​ផ្លូវ​ការ។

ខ្សែ​ការពារ​វ័យ ២៧ ឆ្នាំ Kim Min-jae បាន​បង្ហាញ​ទម្រង់​លេង​យ៉ាង​ល្អ​ឲ្យ​ក្លឹប Napoli ក្នុង​រដូវកាល ២០២២/២០២៣ ដោយ​បាន​រួម​ចំណែក​ជួយ​ក្លឹប​ឈ្នះ​ពាន Serie A ជា​លើក​ដំបូង​ក្នុង​រយៈ​ពេល​ជាង ៣០ ឆ្នាំ៕

ប្រភព៖ Twitter   ប្រែ​សម្រួល៖ ហ៊ីម រស្មី

អត្ថបទពេញនិយម
អត្ថបទថ្មី