មិនធម្មតាទេ! Google កំពុងអភិវឌ្ឍន៍កម្មវិធី AI ដើរតួនាទីជាគ្រូពេទ្យ ឆ្លើយរាល់សំណួរពាក់ព័ន្ធសុខភាព និង វេជ្ជសាស្ត្រ
- 2023-07-10 07:03:19
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
មិនធម្មតាទេ! Google កំពុងអភិវឌ្ឍន៍កម្មវិធី AI ដើរតួនាទីជាគ្រូពេទ្យ ឆ្លើយរាល់សំណួរពាក់ព័ន្ធសុខភាព និង វេជ្ជសាស្ត្រ
ចន្លោះមិនឃើញ
កម្មវិធី AI មួយដែលអភិវឌ្ឍន៍ឡើងដោយក្រុមហ៊ុន Google កំពុងត្រូវបានធ្វើតេស្តសាកល្បងជាក់ស្តែងនៅ មន្ទីរពេទ្យ។
កម្មវិធី AI ដែលបង្កើតឡើងដោយក្រុមហ៊ុន Google មានឈ្មោះថា Med-PaLM 2 កំពុងធ្វើតេស្តសាកល្បងប្រព័ន្ធ system របស់វាដោយផ្ទាល់នៅមន្ទីរពេទ្យ Mayo Clinic សហរដ្ឋអាមេរិក។ កម្មវិធី AI នេះត្រូវបាន Google បង្កើតមកក្នុងគោលបំណងដើម្បីឆ្លើយឆ្លងរាល់សំណួរដែលពាក់ព័ន្ធនឹងវិស័យវេជ្ជសាស្រ្ត។
Google បានប្រកាសអំពីកម្មវិធី AI របស់ខ្លួន Med-PaLM 2 នេះ នៅក្នុងព្រឹត្តិការណ៍ Google I/O កាលពីអំឡុងខែឧសភា ឆ្នាំ ២០២៣កន្លងទៅ។ ពាក់ព័ន្ធនឹងការដាក់ធ្វើតេស្តសាកល្បងជាក់ស្តែងនៅក្នុងមន្ទីរពេទ្យ Mayo Clinic ដែលជាមន្ទីរពេទ្យធំមួយ នៅសហរដ្ឋអាមេរិក Google រំពឹងថា កម្មវិធី AI របស់ខ្លួន នឹងអាចឆ្លើយឆ្លងជាមួយមនុស្សបានកាន់តែប្រសើរទាក់ទងនឹងប្រធានបទ វេជ្ជសាស្រ្ត និង បញ្ហាសុខភាព។
តាមការអះអាងរបស់លោក Greg Corrado ដែលជាប្រធានស្រាវជ្រាវជាន់ខ្ពស់របស់ក្រុមហ៊ុន Google បានឱ្យដឹងថា កម្មវិធី AI របស់ខ្លួន Med-PaLM 2 កំពុងស្ថិតនៅក្នុងការអភិវឌ្ឍន៍ ដំណាក់កាលដំបូងនៅឡើយ ដោយលោករំពឹងថានៅពេលវាត្រូវបានអភិវឌ្ឍន៍រួចរាល់នឹងក្លាយជាមធ្យោបាយមួយដ៏សំខាន់ ដើរតួជាគ្រូពេទ្យ AI ឆ្លើយរាល់សំណួរពាក់ព័ន្ធនឹងបញ្ហាសុខភាព និង វេជ្ជសាស្រ្ត៕