Pulisic ចូលរួមជាមួយ AC Milan
- 2023-07-12 10:58:55
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
Pulisic ចូលរួមជាមួយ AC Milan
ចន្លោះមិនឃើញ
ខ្សែបម្រើប្រយុទ្ធ Christian Pulisic សម្រេចចូលរួមជាមួយ AC Milan។
យោងតាមការចុះផ្សាយរបស់សារព័ត៌មានអង់គ្លេស Dialy Mail កីឡាករ Pulisic បានទៅដល់ទីក្រុង Milan នៃប្រទេសអ៊ីតាលីហើយនាថ្ងៃនេះ ដើម្បីត្រៀមបំពេញបែបបទលម្អិតមួយចំនួនដើម្បីសម្រេចចូលរួមជាមួយ AC Milan ជាផ្លូវការ។ បើមិនមានអ្វីប្រែប្រួលទេ ក្លឹបអ៊ីតាលីនឹងប្រកាសនៃការផ្ទេរនេះក្នុងពេលឆាប់ៗខាងមុខ។
ដំណឹងនេះបានកើតឡើងបន្ទាប់ពីក្លឹប Chelsea និង AC Milan បានព្រមព្រៀងឯកភាពគ្នាទាក់ទងនឹងថ្លៃផ្ទេរកីឡាកររូបនេះ។ បើតាមរបាយការណ៍ចុងក្រោយ ក្លឹបទាំងពីរសម្រេចយល់ព្រមនឹងតម្លៃផ្ទេរប្រមាណ ២០ លានផោន។
បើតាមប្រភពដដែលPulisic នឹងចុះកុងត្រារយៈពេល ៤ ឆ្នាំ រហូតដល់ឆ្នាំ ២០២៧ ជាមួយក្លឹបយក្សអ៊ីតាលី។
ខែ្សបម្រើប្រយុទ្ធសញ្ជាតិអាមេរិកវ័យ ២៤ ឆ្នាំ Pulisic បានមកចូលរួមជាមួយ Chelsea កាលពីឆ្នាំ ២០១៩ ពីក្លឹបអាល្លឺម៉ង់ Borrussia Dortmund។ កីឡាករលេងឲ្យតោខៀវសរុប ១៤៥ លើក និងស៊ុតចូល ២៦ គ្រាប់៕