ថ្ងៃនេះ សេង សុឃីម រំលឹកអនុស្សាវរីយ៍ផ្អែមល្ហែមជាមួយនាយ ចឺម

  • 2023-07-13 02:57:49
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អ្នកមេម៉ាយកូន១ សាច់សខ្ចី សេង សុឃីម បានរំលឹករឿងរ៉ាវស្នេហាជាមួយនាយចឺម ដោយភ្ជាប់រូបថតស្និទ្ធស្នាលចំនួន ៣សន្លឹក ហើយនិយាយថាពេលវេលាពិតជាដើរលឿនណាស់…ដូចនៅថ្មីៗសោះ១ឆ្នាំបាត់ទៅហើយ។

តារាសម្ដែង និងជាអតីតសង្សារនាយចឺម សេង សុឃីម បានប្រើគណនីហ្វេសប៊ុករបស់ខ្លួន ដើម្បីរំលឹកអនុស្សាវរីយ៍ដ៏ផ្អែមល្ហែមនៅថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២៣ នេះ។ អ្នកនាង មិនបាននិយាយអ្វីច្រើនទាក់ទងនឹងគូសង្សារចាស់នោះទេ ប៉ុន្ដែមានអ្នកគាំទ្រនាងខ្លះថា កុំគិតច្រើន ឬរំលឹករឿងរ៉ាវចាស់ច្រើនពេកនាំឈឺចាប់ ហើយអ្នកខ្លះទៀតនិយាយថា៖“ក្ដីស្រឡាញ់ សល់ត្រឹមការចងចាំ”។

បច្ចុប្បន្នទំនាក់ទំនងរវាងអ្នកនាង សេង សុឃីម និងនាយចឺម បានដាច់ស្រឡះគ្នារយៈពេល ១ឆ្នាំហើយ គិតត្រឹមខែកក្កដា ឆ្នាំ២០២៣ នេះ។ កន្លងទៅមានមិត្ដសិល្បៈ និងអ្នកគាំទ្រមួយចំនួន សង្ស័យថាអ្នកទាំងពីរលួចមានទំនាក់ទំនងគ្នាឡើងវិញ ប៉ុន្ដែក្រោយពីផ្ទុះរឿងថានាយចឺម បានទៅមានទំនាក់ទំនងស្នេហាជាមួយអ្នកនាង មាស នីតា ទើបធ្វើឲ្យ សេង សុឃីម ចេញមុខបញ្ជាក់ថា រវាងនាង និងនាយចឺម ពុំមានទំនាក់ទំនងក្នុងន័យស្នេហាអ្វីទៀតទេ រហូតដល់នាងប្រើពាក្យថា៖ “របស់ដែលខ្ញុំបោះចោលហើយ មិនរើសមកប្រើវិញទេ”៕

ជិន សុភ័ក្ដ្រ