ស្ដែងនឹងភ្នែកហ្មង! លីម តិចម៉េង បង្ហួតរាងដ៏តូចស្វិតជាមួយស្បែកជើងចម្លែក

  • 2023-07-13 07:55:10
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តារាចម្រៀងប្រុសកំពុងមានឈ្មោះបោះសំឡេងក្នុងរង្វង់សិល្បៈ លីម តិចម៉េង ទើបបញ្ចេញរូបថតរបស់ខ្លួនចំនួនពីរសន្លឹកតាមបណ្ដាញសង្គមហ្វេសប៊ុកនៅរសៀលថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២៣។ ពេលបានឃើញរូបថតទាំងនេះ មានអ្នកគាំទ្រមិនតិចទេ បានបង្អាប់ និងនិយាយលេងសើច តែមិនឃើញ តិចម៉េង តបតអ្វីទេ។

តាមរយៈរូបថតពីរសន្លឹកឈរនៅមាត់ទ្វា តារាចម្រៀងសំឡេងពីរោះរូបនេះ និយាយថា៖ “រូបភាពពិឃាត…បែបខ្មែរ”។ រូបរាងដ៏តូចស្វិតរបស់លោក បានធ្វើឲ្យអ្នកគាំទ្រ និងមិត្ដសិល្បៈមួយចំនួនថាមើលទៅគួរខ្នក់ខ្នាញ់ទៅវិញ គួបផ្សំនឹងសាមីខ្លួនពូកែលេងសើចទៀតនោះ ធ្វើឲ្យមហាជនចាប់អារម្មណ៍លើរូបថតទាំងនេះកាន់តែច្រើន។

ក្រៅពីបញ្ចេញសកម្មភាពច្រៀង និងលេងសើចក្រៅឆាក គេក៏សង្កេតឃើញតារាចម្រៀងរូបនេះ ពូកែបញ្ចេញកាយវិការ និងពាក្យសម្ដីប្លែកៗដល់អ្នកគាំទ្រពេលសុំលោកថតជាមួយផងដែរ។ ចេញមកលើកនេះ លីម តិចម៉េង ត្រូវអ្នកគាំទ្រដុតខ្លាំងណាស់ ប៉ុន្ដែលោកធ្វើតែមិនដឹង ហើយបន្ដបញ្ចេញរូបភាពប្លែកៗរបស់លោកបន្ដទៀត៕

ជិន សុភ័ក្ដ្រ