ខាត់ សួស្ដី ច្រៀងបទ “ភរិយាចិត្ដស្មោះ” កណ្ដាលវាលស្រែពីរោះណាស់!

  • 2023-07-14 02:48:46
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ប្អូនស្រីបង្កើតតារាពហុជំនាញ ខាត់ សុឃីម គឺកញ្ញា ខាត់ សួស្ដី បានបកស្រាយបទចម្រៀងដ៏គួរឲ្យចាប់អារម្មណ៍មួយបទទៀតក្រោមចំណងជើងថា “ភរិយាចិត្តស្មោះ” នៅកណ្ដាលវាលស្រែក្បែរភ្នំប្រសិទ្ធ នៃភូមិកំណើតរបស់គ្រួសារត្រកូលកខាត់។

តាមរយៈការបកស្រាយនេះ ខាត់ សួស្ដី ត្រូវបានមហាជនកោតសរសើរនូវទឹកដមសំនៀង ដោយថាកញ្ញាច្រៀងបនោសញ្ចេតនា ជាពិសេសចម្រៀងភ្លេងការពីរោះណាស់។

ការបកស្រាយបទចម្រៀងទាំងនៅកណ្ដាលវាលស្រែ អមដោយទេសភាពដ៏ស្រស់ត្រកាលនេះ គឺដើម្បីឆ្លើយតបទៅកាន់អ្នកគាំទ្រដែលសំណូមពរឲ្យអ្នកនាងច្រៀងបទនេះម្ដងទៀត។ ខាត់ សួស្ដី ក៏អគុណដល់មហាជនដែលបានសំណូមពរ និងបន្ដគាំទ្រដានដានស្ដាប់ចម្រៀងរបស់កញ្ញារហូតមក។

កម្រឃើញឡើងឆាកប្រគំតន្ដ្រី ឬច្រៀងបទញាក់កន្ដ្រាក់អារម្មណ៍ ប៉ុន្ដែតារាស្រីរូបនេះទទួលបានការគាំទ្រច្រើនណាស់ក្នុងការបកស្រាយបទចម្រៀងប្រពៃណី និងបទមរតកដើមដែលនាងច្រៀងឡើងវិញ។ ជាក់ស្ដែងបទ “ប្រុសព្រានស្នេហា”របស់លោកគ្រូ អ៊ុំ ដរ៉ា ត្រូវបានកញ្ញាលើកមកច្រៀងឡើងវិញ ស្រាប់តែផ្ទុះការគាំទ្រយ៉ាងខ្លាំងកាលពីពេលថ្មីៗនេះ៕

ជិន សុភ័ក្ដ្រ