កោះស៊ូម៉ាត្រាដែលមានក្នុងបទចម្រៀងលោក ស៊ីន ស៊ីសាមុត ដឹងអត់ថាជាកោះធំបំផុតទីប៉ុន្មានក្នុងពិភពលោក?
- 2023-07-17 04:17:17
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
កោះស៊ូម៉ាត្រាដែលមានក្នុងបទចម្រៀងលោក ស៊ីន ស៊ីសាមុត ដឹងអត់ថាជាកោះធំបំផុតទីប៉ុន្មានក្នុងពិភពលោក?
ចន្លោះមិនឃើញ
កោះស៊ូម៉ាត្រា ជាកោះធំបំផុតទី៣របស់ឥណ្ឌូណេស៊ី និងធំបំផុតទី៦ ក្នុងពិភពលោក ដែលមានផ្ទៃដីសរុប ៤៧៣ ៤៨១គីឡូម៉ែត្រការ៉េ។ កោះនេះមានភាពល្បីល្បាញខ្លាំងនៅក្រោយពេលទទួលរងគ្រោះដោយរលកយក្សស៊ូណាមិ កាលពីឆ្នាំ២០០៤។ សម្រាប់ប្រជាជនខ្មែរភាគច្រើន ក៏បានស្គាល់កោះនេះផងដែរ តាមរយៈបទចម្រៀង «លាហើយស៊ូម៉ាត្រា» ច្រៀងដោយលោក ស៊ីន ស៊ីសាមុត និងអ្នកស្រី រស់ សេរីសុទ្ធា និពន្ធដោយលោក គង្គ ប៊ុនឈឿន ដោយបទចម្រៀងនេះ ត្រូវនិពន្ធឡើងសម្រាប់បញ្ចូលក្នុងខ្សែភាពយន្តមួយ។
ខាងក្រោមនេះ ជាប្រវត្តិត្រួសៗអំពីកោះស៊ូម៉ាត្រា៖
-Kantoli ជាអាណាចក្រដំបូងដែលបង្កើតឡើងនៅភាគខាងត្បូងកោះនេះ នៅប្រហែលឆ្នាំ ៥០០នៃគ.ស។
-នៅស.វទី៧ កោះនេះ ស្ថិតក្រោមការគ្រប់គ្រងរបស់អាណាចក្រ Srivijaya។
-អាណាចក្រ Samudra Pasai បានគ្រប់គ្រងកោះនេះ នៅស.វទី១៣ បន្ទាប់ពីអាណាចក្រ Srivijaya ដួលរលំទាំងស្រុង។
-Marco Polo គឺជាជនជាតិអឺរ៉ុបទី១ (អ៊ីតាលី) ដែលបានទៅដល់កោះស៊ូម៉ាត្រានៅក្នុងឆ្នាំ១២៩២។ លោកក៏ជាអ្នកបម្រើការជាបេសកជនការទូត ឱ្យអធិរាជម៉ុងហ្គោល គូប៊ីឡៃខាន់ផងដែរ។
-អាណាចក្រ Aceh Darussalam បានវាយដណ្តើមកោះនេះបាននៅឆ្នាំ១៤៩៦ ពីអាណាចក្រ Samudra Pasai និងគ្រប់គ្រងកោះនេះបានរហូតដល់ឆ្នាំ ១៩០៣។ តែយ៉ាងណាក្នុងចន្លោះឆ្នាំនេះ អង់គ្លេស បានគ្រប់គ្រងផ្នែកខ្លះនៃកោះនេះ ក្នុងអំឡុងចុងស.វទី១៨ និងដើមស.វទី១៩។
-ចាប់ពីឆ្នាំ១៩០៤ កោះស៊ូម៉ាត្រា បានស្ថិតក្រោមអាណានិគមហូឡង់ ដោយកោះនេះត្រូវបានយកធ្វើជាកន្លែងផលិតប្រេង ដាំកៅស៊ូ និងម្រេច យ៉ាងសំខាន់។
-ក្នុងអំឡុងសង្គ្រាមលោកលើកទី២ ជប៉ុនបានចូលឈ្លានពានកោះនេះ នៅខែកុម្ភៈ ឆ្នាំ១៩៤២ រហូតដល់បញ្ចប់សង្គ្រាមក្នុងឆ្នាំ១៩៤៥។
-កោះស៊ូម៉ាត្រា បានក្លាយជាផ្នែកមួយរបស់សាធារណរដ្ឋឥណ្ឌូណេស៊ី ក្នុងឆ្នាំ១៩៥០។
-បច្ចុប្បន្នកោះនេះ មានប្រជាជនរស់នៅប្រហែលជាង ៥៨លាននាក់៕