សួ វិចិត្រ អង្វរចិត្ដម្ចាស់កម្មវិធី ដោយខ្លាចខ្លួនឯងជ្រុះបាត់ឱកាសកើបលុយច្រើនពេក!

  • 2023-07-20 08:32:36
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ម្ចាស់ពាន Beat The Best Cambodia សួ វិចិត្រ កំពុងមានទីផ្សារសិល្បៈខ្លាំង ខណៈដែលលោកជាប់កុងត្រាច្រៀងឲ្យហង្សមាសផង និងមានឱកាសចេញច្រៀងតាមកម្មវិធីផ្សេងៗផង។ នៅថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២៣ នេះ វិចិត្រ បានទម្លាយតាមបណ្ដាញសង្គមថា កម្មវិធីខ្លះជាប់ថ្ងៃគ្នាធ្វើឲ្យលោកមិនអាចរត់រួច។

តារាចម្រៀងមកពីខេត្ដពោធិ៍សាត់រូបនេះ បានជូនពរក្រុមការងារ និងខ្លួនឯងឲ្យមានសុខភាពល្អ ហើយកុំឲ្យជាន់កម្មវិធីគ្នាច្រើនពេក ព្រោះលោកស្ដាយលុយណាស់។ លោកនិយាយថា៖ “សូមទេពតាអង្វរចិត្ដម្ចាស់កម្មវិធី ធ្វើកម្មវិធីនៅថ្ងៃខុសៗគ្នាទាំងអស់…យេៗៗៗ”។

សួ វិចិត្រ នៅតែអាចទាញយកបេះដូងមហាជនតាមរយៈបទចម្រៀងរបស់ខ្លួនដែលចេញថតជាបន្ដបន្ទាប់ ខណៈដែលរូបគេក៏មមាញឹកនឹងការងារឡើងឆាកប្រគំតន្ដ្រីដែរនោះ។ ក្រោយពីបង្ហោះសារនេះ ក៏មានអ្នកគាំទ្រ ចូលរួមលើកទឹកចិត្ដ និងជូនពរឲ្យសមប្រកបដូចអ្វីដែលIdol របស់ខ្លួនប៉ងប្រាថ្នានៅថ្ងៃនេះ៕

ជិន សុភ័ក្ដ្រ

អត្ថបទថ្មី