អ្នកចាំទី PSG ត្រូវ​បាន​ចោរ​ចូល​គាស់​ផ្ទះ

  • 2023-07-21 11:00:56
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អ្នក​ចាំ​ទីក្លឹប Paris Saint-Germain កីឡាករ Gianluigi Donnarumma ត្រូវ​បាន​ចោរ​ចូល​គាស់​ផ្ទះ​របស់​ខ្លួន​នៅ​រដ្ឋធានី​ប៉ារីស​កាល​ពី​យប់​រំលង​ថ្ងៃ​ព្រហស្បតិ៍ ឈាន​ចូល​ថ្ងៃ​សុក្រ។ នេះ​បើ​តាម​ការ​ចុះ​ផ្សាយ​របស់​សារព័ត៌មាន Goal។

ប្រភព​មួយ​ចំនួន​បាន​ផ្សាយ​ថា ចោរ​គាស់​ផ្ទះ​នេះ​បាន​លួច​យក​របស់​របរ​នា​នា​ដែល​មាន​តម្លៃ​សរុប​ប្រមាណ ៥៥ម៉ឺន​ដុល្លារ​អាមេរិក។

ប្រភព​ខាង​លើ​បាន​ឲ្យ​ដឹង​ថា កីឡាករ​អ៊ីតាលី​រូប​នេះ ក៏​ដូច​ជា​ដៃ​គូ​ស្នេហា​របស់​ខ្លួន​ ត្រូវ​បាន​ចោរ​ចាប់​ចង មុន​ពេល​ដែល​អ្នក​ទាំង​ពីរ​អាច​គេច​ខ្លួន​បាន​ទៅ​សណ្ឋាគារ​ប្រណីត​មួយ​ក្បែរ​ផ្ទះ​របស់​ពួក​គេ។

បុគ្គលិក​នៅ​សណ្ឋាគារ​ខាង​លើ​បាន​ទូរស័ព្ទ​ទៅ​កាន់​ប៉ូលិស ហើយ​អ្នក​ទាំង​ត្រូវ​បាន​បញ្ជូន​ទៅ​កាន់​មន្ទីរពេទ្យ ដើម្បី​សម្រាក​ព្យាបាល។ មិន​ទាន់​មាន​របាយការណ៍​អាច​បញ្ជាក់​បាន​ទេ​ថា តើ​ចោរ​នោះ​ត្រូវ​បាន​ចាប់​បាន​ឬ​នៅនោះទេ។

Donnarumma ជា​កីឡាករ​អ៊ីតាលី​មាន​អាយុ ២៤ឆ្នាំ។ កីឡាករ​រូប​នេះ​ផ្ទេរ​មក​លេង​នៅ PSG កាល​ពី​ឆ្នាំ ២០២១៕

ប្រភព៖ Goal   ប្រែ​សម្រួល៖ ហ៊ីម រស្មី

អត្ថបទថ្មី