នាមជាមិត្ដ តែ ឆន សុវណ្ណរាជ ក្រសោប​ ពេជ្រ សោភា ដាក់ក្នុងក្រសែភ្នែកជិត ១០ឆ្នាំ ទើបធ្លាយរឿងពិត

  • 2023-07-25 02:20:30
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តារាចម្រៀងស្រីវ័យជ្រេរបស់ផលិតកម្មរស្មីហង្សមាស ពេជ្រ សោភា ទើបត្រូវបានមិត្ដភក្ដិ និងអ្នកគាំទ្រជូនពរក្នុងថ្ងៃខួបកំណើតគម្រប់អាយុ ៣៩ឆ្នាំ។ ក្នុងនោះ តារាចម្រៀងប្រុសរួមទ្រនំ ឆន សុវណ្ណរាជ ក៏បានចេញមុខមុនគេក្នុងការជូនពរ រហូតដល់ថ្ងៃខួបឆ្នាំនេះ ពេជ្រ សោភា ទម្លាយថា រាជ បានថែនាងជិត ១០ឆ្នាំហើយ។

ការមើលថែ និងសួរសុខទុក្ខញឹកញាប់ក្នុងនាមជាមិត្ដពីសំណាក់ ឆន សុវណ្ណរាជ ត្រូវបាន ពេជ្រ សោភា រអៀសខ្លួន ហើយពោលថា៖ “ជាមិត្ត តែ u care me ជិត១០ជាងហើយ ការពារគ្នាខួបមិនខ្ញុំមិនដែលបាត់uទេ ពាក្យជូនពរតែងតែមកមុនគេ ទង្វើល្អ ១ដល់១០”។

តាមរយៈគណនីហ្វេសប៊ុកផ្ទាល់ខ្លួន ពេជ្រ សោភា បានបង្ហោះរូបថតចំនួន៣សន្លឹក បង្ហាញពីរូបនាង និងរាជ ស្និទ្ធស្នាលនឹងគ្នាពេលធ្វើខួបកំណើតម្ដងៗ អមដោយពាក្យពេចន៍ខាងលើនេះ។ ទន្ទឹមគ្នានេះ អ្នកគាំទ្រ និងមិត្ដភក្ដិ ក្នុងរង្វង់សិល្បៈមិនតិចទេ បានកោតសរសើរនូវចំណងមិត្ដភាពនេះ ហើយជូនពរពួកគេទាំងពីឲ្យឆាប់មានគូជីវិតដ៏កក់ក្ដៅ និងមានសុខភមង្គលរៀងៗខ្លួន ខណៈដែល ពេជ្រ សោភា កំពុងមានដៃគូដ៏ផ្អែមល្ហែមម្នាក់ គឺលោក ឆឹម សក្កដា៕

ជិន សុភ័ក្ដ្រ