ស្បែកជើងរបស់ក្រុមហ៊ុន Apple ត្រូវបានគេដាក់ដេញថ្លៃលក់ នៅក្នុងតម្លៃ ៥០០០០ដុល្លារអាមេរិក!

  • 2023-07-26 02:42:20
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ស្បែកជើងមួយគូ របស់ក្រុមហ៊ុន Apple ត្រូវបានគេដាក់ដេញថ្លៃនៅក្នុងតម្លៃរហូតដល់ទៅ ៥០០០០ដុល្លារអាមេរិក។

ស្បែកជើងមួយគូរបស់ Apple គឺជាស្បែកជើងដែលផលិតនៅក្នុងអំឡុងឆ្នាំ ១៩៩០ ហើយធ្វើពិសេសសម្រាប់តែបុគ្គលិក Apple នៅក្នុងជំនាន់នោះ ប៉ុណ្ណោះ។ ហើយស្បែកជើងនេះ មិនដែលត្រូវបានគេលក់ឱ្យទៅអ្នកផ្សេងដទៃនោះទេ ពីមុនមក។ ស្បែកជើងមានពណ៌ស ភ្ជាប់ជាមួយឡូហ្គោរបស់ Apple រូបប៉ោមស៊េរីចាស់។

និយាយពីទំហំរបស់ស្បែកជើងតម្លៃ ៥០០០០ដុល្លារនេះវិញ វាមានទំហំ ១០,៥ ខ្នាតអាមេរិក និង ទំហំ ៤១ខ្នាតអឺរ៉ុប រីឯខ្នាតអង់គ្លេស វាមានទំហំ ៨,៥។ គួរឱ្យដឹងថា កាលពីពេលអតីតកាល Apple មិនត្រឹមតែផលិតឧបករណ៍បច្ចេកវិទ្យាប៉ុណ្ណោះទេ ប៉ុន្តែក្រុមហ៊ុននេះថែមទាំងបាន រចនាម៉ូតសម្លៀកបំពាក់ដែលមានឡូហ្គោ Apple រូបផ្លែប៉ោម ក្នុងគោលបំំណងដើម្បីសាយភាយម៉ាកយីហោរបស់ខ្លួន។ យ៉ាងណាមិញ មធ្យោបាយនេះមិនទទួលបានជោគជ័យ ហើយ Apple ក៏ឈប់ផលិតវាតទៅទៀតចាប់តាំងពីពេលនោះមក៕

ប្រភព៖ BBC   ប្រែសម្រួល ៖ សង្ហា