ប្រធាន Bayernថា ភ្នាក់ងាររបស់ Mane ពិតជាបានទាក់ទងចរចាកុងត្រានឹង Al Nassr មែន
- 2023-07-26 12:17:07
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ប្រធាន Bayernថា ភ្នាក់ងាររបស់ Mane ពិតជាបានទាក់ទងចរចាកុងត្រានឹង Al Nassr មែន
ចន្លោះមិនឃើញ
លោក Herbert Hainer ប្រធានក្លឹប Byern Munich បាននិយាយទៅកាន់សារព័ត៌មានកាលពីពេលថ្មីៗនេះថា ភ្នាក់ងារកីឡាកររបស់ខ្សែប្រយុទ្ធ Sadio Mane ពិតជាបានទាក់ទងចរចាកុងត្រានឹងក្លឹប Al Nassr ពិតប្រាកដមែន។
លោក Hainer បាននិយាយថា៖" ពិតណាស់ខាង Bayern Munich យើងពិតជាត្រូវបានគេឲ្យដំណឹងមកថា ភ្នាក់ងាររបស់ Sadio Mane កំពុងចរចាកុងត្រាជាមួយ Al Nassr "។
ប្រធានក្លឹបរូបនេះបន្តថា៖" នេះជារឿងល្អ។ ប៉ុន្តែតាមអ្វីដែលខ្ញុំដឹង ពួកគេទើបតែចរចាលើកដំបូង។ យើងមានតែចាំមើលៗថានឹងមានអ្វីកើតឡើង "។
Mane ទៅលេងឲ្យ Bayern បាន១រដូវកាលហើយ ដោយចូលលេងបាន ៣៨ប្រកួត និងស៊ុតចូល ១២គ្រាប់។
បើតាម Fabriziano Romano ខ្សែប្រយុទ្ធ Mane គឺចង់នៅបន្តជាមួយ Bayern Munich ប៉ុន្តែខាងក្លឹបអាល្លឺម៉ង់នេះចង់ឲ្យកីឡាករនេះចាកចេញ បន្ទាប់ពី Al Nassr បាននឹងផ្ដល់នូវកុងត្រាយ៉ាងសន្ធឹកសន្ធាប់ឲ្យតែ Bayern Munich ព្រម៕