អម្ពរ ទេវី ទទួល​បាន​នំខួបកំណើរ និង​ការស្វាគមន៍​ដ៏អស្ចារ្យពីម្ដាយក្មេក

  • 2023-07-27 08:08:47
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អតីត​តារា​សម្ដែង​ស្រី​ល្បីឈ្មោះ​នា​ទសវត្ស៨០ និង​៩០ អម្ពរ ទេវី ទទួល​បាន​នំ​ខួបកំណើត និង​ពិធី​ដ៏​ស្វាគមន៍​យ៉ាង​កក់ក្ដៅ​ពី​ម្ដាយ​ក្មេក ព្រម​ទាំង​បងប្អូន​នៅ​ប្រទេស​បារាំង​ក្នុង​ថ្ងៃ​ខួបកំណើត​របស់​អ្នកនាង​នៅ​ថ្ងៃ​នេះ។

តាម​រយៈ​គណនី​ហ្វេសប៊ុក​ផ្ទាល់​ខ្លួន​នៅ​ថ្ងៃ​ទី២៧ ខែ​កក្កដា ឆ្នាំ​២០២៣ តារាសម្ដែង​ជើងចាស់ អម្ពរ ទេវី បាន​បង្ហោះ​រូប​ថត និង​វីដេអូ​បង្ហាញ​ពី​សកម្មភាព​ក្នុង​ពិធី​ខួប​កំណើត​តូច​មួយ​ជា​លក្ខណៈ​គ្រួសារ។ អ្នកនាង និយាយ​ថា៖ “អគុណច្រើន​ម្ដាយ​ក្មេក​ដែល​បាន​សើប្រាយ​នំ​ខួប​កំណើត​ដល់​កូន នៅ​ផ្ទះ​របស់​គាត់​នា​ប្រទេស​បារាំង”។

ក្រោយ​ពី​បង្ហាញ​រូប​ថត និង​វីដេអូ​នេះ មាន​អ្នក​គាំទ្រ ព្រម​ទាំង​មិត្ដ​សិល្បៈ​ទាំង​​កំពុង​រស់នៅ​បរទេស និង​ខ្លះ​រស់នៅ​ប្រទេស​កម្ពុជា បាន​ជូនពរ​នាង​ឲ្យ​មាន​សម្រស់​នៅ​តែ​ស្រស់ស្អាត សុខភាព​ល្អ ជា​ពិសេស​សូមឲ្យ​មាន​សុភមង្គល​ក្នុង​គ្រួសារ។ ឆ្លើយតប​ទៅ​នឹង​ការ​ចូល​ខមិន​របស់​អ្នក​គាំទ្រ និងមិត្ដសិល្បៈ អ្នកនាង អម្ពរ ទេវី ពុំ​មាន​ពាក្យ​អ្វី​ច្រើន​ក្រៅ​ពី​ពាក្យ​អគុណ​នោះ​ទេ៕

ជិន សុភ័ក្ដ្រ

អត្ថបទពេញនិយម