ពិធីបុណ្យ លិង្គ ត្រូវបានគេប្រារព្ធធ្វើរាល់ឆ្នាំនៅជប៉ុន ទាក់ទាញភ្ញៀវទេសចររាប់ពាន់នាក់ទៅទស្សនា!

  • 2023-07-28 07:57:46
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

រៀងរាល់រដូវផ្ការីក ភ្ញៀវទេសចររាប់ពាន់នាក់បាននាំគ្នាទៅទីក្រុង Kawasaki ប្រទេសជប៉ុន ដើម្បីប្រារព្ធពិធីមួយ គឺពិធីបុណ្យលិង្គ។

Kanamara Matsuri ដែលជាទូទៅហៅថា "Steel Penis Festival" ដែលជាព្រឹត្តិការណ៍ប្រចាំឆ្នាំដែលធ្វើឡើងនៅថ្ងៃអាទិត្យ សប្តាហ៍ដំបូងនៃខែមេសា។ នេះអាចហាក់ដូចជាចម្លែកសម្រាប់មនុស្សមួយចំនួន ដោយចាត់ទុកប្រទេសជប៉ុនជាប្រទេសដែលជាធម្មតាត្រូវបានផ្សារភ្ជាប់ជាមួយនឹងការតុបតែង និងការប្រុងប្រយ័ត្ននៅពេលនិយាយអំពីជីវិតឯកជនរបស់បុគ្គលម្នាក់ ជាពិសេសផ្លូវភេទ។

ទោះជាយ៉ាងណាក៏ដោយ មនុស្សគ្រប់គ្នាបង្ហាញដល់ចំណុចកណ្តាលនៃព្រឹត្តិការណ៍នេះ ក្បួនដង្ហែ Mikoshi ដែលមានទីសក្ការៈបូជាធំៗចំនួនបី គឺលិង្គ ដែលដឹកតាមដងផ្លូវហើយធ្វើការចល័តដង្ហែ។ លិង្គធំៗទាំង៣ មួយធ្វើឡើងពីដុំដែកពណ៌ខ្មៅ មួយធ្វើឡើងពីឈើ ហើយទីបីមានពណ៌ផ្កាឈូក។

ពិធីបុណ្យដែលបានប្រារព្ធឡើងជាលើកដំបូងនៅប្រទេសជប៉ុន ក្នុងឆ្នាំ ១៩៦៩ គឺរំលឹកដល់រឿងព្រេងនិទានមួយពីបុរាណរបស់ជប៉ុន និងទីសក្ការបូជាឈ្មោះ Kanayami ដែលជាចំណុចប្រសព្វសម្រាប់គូស្វាមីភរិយាដែលមានបំណងបួងសួង ចង់បានកូន និងសំណាងល្អក្នុងអាពាហ៍ពិពាហ៍របស់ពួកគេ។ អ្នករកស៊ីផ្លូវភេទក៏ឧស្សាហ៍ទៅកាន់ទីនោះដែរ ដើម្បីបួងសួង សុំការការពារ និងចៀសវាងកុំឱ្យកើតជំងឺកាមរោគ។

ឥឡូវនេះ មានអ្នកចូលរួមប្រហែល ៥០០០០នាក់ជារៀងរាល់ឆ្នាំ ដោយព្រឹត្តិការណ៍នេះបានក្លាយជាកន្លែងសំខាន់សម្រាប់ក្រុមអ្នកស្រឡាញ់ភេទដូចគ្នា LGBTQ នៅក្នុងប្រទេសជប៉ុន។ ក្នុងអំឡុងពេលពិធីបុណ្យ ដើម្បីបង្កើនភាពរីករាយ ដល់អ្នកទេសចរ ស្ករគ្រាប់ដែលមានរូបរាងដូចប្រដាប់ភេទបុរសត្រូវបានដាក់លក់ ហើយលក់ដាច់ខ្លាំងទៀតផង ដោយប្រាក់ចំណូលទាំងអស់ដែលបានមកពីការលក់នេះ ត្រូវបានបរិច្ចាគទៅការស្រាវជ្រាវមេរោគអេដស៍៕

ប្រភព ៖ Tokyo Cheapo

ប្រែសម្រួល ៖ សង្ហា

អត្ថបទថ្មី