ហង្ស សូរិយ៉ាន់ បង្អួត​សម្រស់​ដ៏លេចធ្លោរជាមួយ​រ៉ូប កាបូប និង​ស្បែកជើង​ដាំ​ត្បូង​ដ៏​ប្រណីត

  • 2023-07-31 07:50:42
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តារា​សម្ដែង និង​ម៉ូដែល​កម្ពស់​បាន ហង្ស សុរិយ៉ាន់ នៅ​តែ​ទាញ​ចំណាប់​អារម្មណ៍​មហាជន​បាន តាម​រយៈ​រូបថត​ម៉ូដែល​ប្លែក​ៗ​របស់​ខ្លួន។ ឈុត​មួយ​ដែល​ទើប​បង្ហាញ​នៅ​ចុង​ក្រោយ​នេះ ក៏​ទទួល​បាន​ការ​ចាប់​អារម្មណ៍​មិន​ស្ទើរ​ដែរ ជាពិសេស​ទៅ​លើ​រ៉ូប កាបូប​យួរ និង​ស្បែក​ជើង។

តាម​រយៈ​គណនី​ហ្វេសប៊ុក​របស់​ខ្លួន​កញ្ញា ហង្ស សុរិយ៉ាន់ បាន​បង្អួត​រាង​យ៉ាង​ជឿជាក់​នៅ​លើ​សាឡុង ក្នុង​ផ្ទះ​ដ៏​ប្រណីត​ដែល​មើល​ទៅ​ទំនង​ជា​ការ​ថត​ម៉ូដែល​សម្រាប់​ក្រុមហ៊ុន ឬ​ប្រូម៉ូត​ហាង​សម្លៀក​បំពាក់​ណា​មួយ ប៉ុន្ដែ​ការ​បង្ហាញ​រាង​នេះ​ក៏​ទទួល​បាន​ការ​កោតសរសើរ​ច្រើន​ពី​អ្នក​គាំទ្រ​ដែរ៕

ជិន សុភ័ក្ដ្រ