លីម តិចម៉េង ទម្លាយ​ការ​ឈឺចាប់ដែលមានគេបង្កាច់កេរ្ដិ៍ឈ្មោះលោក ប្រាប់ទៅ ថុល សុភិទិ ឲ្យជួយគិត

  • 2023-08-01 03:08:57
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រោក​ទាំង​ព្រឹក​ព្រលឹម លីម តិចម៉េង នៅ​ថ្ងៃ​ទី១ ខែ​សីហា ឆ្នាំ​២០២៣ បាន​ទម្លាយ​ថា រូប​លោក​ទើប​ជួប​មនុស្ស​និយាយ​បង្កាច់​កេរ្ដិ៍ ឬ​លួច​ចាក់​លោក​ពី​ក្រោយ​ខ្នង​យ៉ាង​ដំណំ ដោយ​ភាព​ច្រណែន។ ទំហំ នៃ​ការ​ឈឺចាប់​នេះ ត្រូវ​បាន​លោក​ប្រាប់​ទៅ​កាន់​មិត្ដរួម​អាជីព​ជា​ពិសេស គឺ ថុល សុភិទិ ដើម្បី​ជួយ​គិត​ពិចារណា។

តាម​រយៈ​គណនី​ហ្វេសប៊ុក​ផ្ទាល់​ខ្លួន តិច​ម៉េង និយាយ​ថា ពេលខ្លះតូចចិត្តខ្លួនឯងដែលស្មោះត្រង់គោរព ឲ្យតម្លៃ មនុស្សគ្រប់រូប មិនថាល្អ ឬអាក្រក់តែងតែផ្តល់តម្លៃដោយទឹកចិត្ត ក្នុងនាមជាជាតិសាសតែ១ តែក៏ត្រូវគេបំភ្លៃការពិតយកមកនិយាយដោយគ្មានការពិចារណា មានបំណងធ្វើបាបដោយសារតែការច្រណែន។

ជុំវិញ​រឿង​នេះ Sabay មិន​ទាន់​អាច​ទាក់ទង​លោក លីម តិចម៉េង ដើម្បី​សុំ​ការ​អត្ថាធិប្បាយ​បន្ថែម​បាន​ទេ ខណៈ​ដែល​លោក​មិន​បាន​បញ្ជាក់​ថា អ្នក​ណា​ដែល​ជា​អ្នក​និយាយ​បង្កាច់បង្ខូច​រូប​លោក ហើយ​និយាយ​អំពី​អ្វី​នោះ​ទេ។ ប៉ុន្ដែ​ជុំវិញ​បញ្ហា​នេះ មិត្ដភក្ដិ​ដ៏ស្និទ្ធស្នាល​របស់​លោក គឺ​ថុល សុភិទិ ដែល​ធ្លាប់​ប្រឡង​ចម្រៀង​រួម​ជំនាន់​គ្នា​នោះ បាន​ផ្ដល់​គំនិត​ថ្មី។

ថុល សុភិទិ បាន​ប្រាប់​ឲ្យ តិចម៉េង ទ្រាំ​ទទួល​យក​ការ​និយាយ​នានា ដោយ​រស់នៅ​ក្នុង​ភាព​ជា​មនុស្ស​លោក​មិន​អាច​ចៀស​ផុត​ពី​ការ​និយាយ​ពី​អ្នក​ជុំវិញ​ខ្លួន​ឡើយ។ លោក​ថា៖ "ទ្រាំទៅ ធ្វេីមិច មនុស្សជុំវិញខ្លួនយេីងមិនអាចមេីលដឹងថាអ្នកណាស្អប់ ឬអ្នកណាស្រលាញ់យេីងទេ បន្តធ្វេីតែរឿងល្អៗដែលយេីងធ្វេីរាល់ថ្ងៃហ្នឹងតទៅទៀត"៕

ជិន សុភ័ក្ដ្រ