ក្លឹបអារ៉ាប៊ីសាអ៊ូឌីតមួយនេះ ចាប់អារម្មណ៍ចង់បាន Franck Kessie ពី Barca
- ព្រហស្បតិ៍, 3 សីហា 2023 13:24
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ក្លឹបអារ៉ាប៊ីសាអ៊ូឌីតមួយនេះ ចាប់អារម្មណ៍ចង់បាន Franck Kessie ពី Barca
ចន្លោះមិនឃើញ
ក្លឹបអារ៉ាប៊ីសាអ៊ូឌីត Al Ahli ចាប់អារម្មណ៍ចង់បាន ខ្សែបម្រើ Franck Kessie ពីក្លឹប Barcelona សម្រាប់រដូវកាលថ្មីនេះ។ នេះបើយោងតាមការចុះផ្សាយរបស់ Fabriziao Romano នៅក្នុងថ្ងៃនេះ។
Barcelona ក៏ចាំតែលក់កីឡាករនេះទៅឲ្យក្លឹបណាដែលចង់បាននោះទេ ព្រោះតែលោក Xavi គ្រូបង្គោលក្លឹប Barcelona បានសម្រេចរួចរាល់ហើយគឺ ការសម្រេចចិត្តចាកចេញ ឬនៅបន្តគឺស្ថិតលើខ្លួនកីឡាករផ្ទាល់។
តាមពិតទៅខាង Barca ចាំតែខាង Al Ahli ដាក់ពាក្យទិញយកប៉ុណ្ណោះ។ យ៉ាងណាចំពោះក្លឹប Juventus និងក្លឹប ២នៅ Premier League ផ្សេងទៀតក៏ចាប់អារម្មណ៍ចង់បានកីឡាករនេះផងដែរ៕