គួរឲ្យសរសើរ! សែម រតនា បង្កើតមូលនិធិ ជួយកុមារកំពុងខ្វះខាតនៅតំបន់ដាច់ស្រយាល

  • 2023-08-13 00:45:05
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ថ្មីៗនេះ មហាជនអ្នកលេងបណ្តាញសង្គមហ្វេសប៊ុក កំពុងតែចាប់អារម្មណ៍នូវការបង្ហោះរូបភាព វីដេអូ និង សាររបស់លោកឌុកទ័រជា Influencer ដ៏ល្បីឈ្មោះម្នាក់ដែលគេស្គាល់ច្បាស់នៅលើបណ្តាញសង្គមតាមរយៈការចែករំលែកចំនេះដឹងទូទៅ និងវប្បធម៌របស់លោកនោះគឺលោក «Doctor Sem Ratana»។

លោកបានបង្ហាញនូវរូបភាពជាច្រើនសន្លឹករបស់កុមារា កុមារីនៅឯតំបន់ដាច់ស្រយាលមួយកំពុងតែខ្វះខាតទីជ្រកដើម្បីរៀនសូត្រ។ក្នុងនោះ Doctor Sem Ratana បានបញ្ជាក់ថា សាលារៀនដាច់ស្រយាលនោះដែរ មានគ្រូតែ ៤ នាក់ ប៉ុណ្ណោះ តែត្រូវបង្រៀនសិស្សដល់ទៅ ១៣៧ នាក់ និង ទឹកលិចម្តងៗសត្វពស់វារទ្បើងថ្នាក់រៀន ហើយភ្លៀងម្តងៗបារម្ភខ្លាចអគារបាក់សង្កត់ទៀតផង។

ក្នុងនោះ Doctor Sem Ratana ដែលនិយមលើកយកចំណេះដឹងទូទៅ និង ប្រធានបទលើកតម្កើងជាតិសាសន៍មកអត្ថាធិប្បាយមកបង្ហាញជូនដល់មហាជននោះ បានសរសេរសារអមនឹងរូបភាពថា៖ «ជីវិតដែលគ្មានកំហុសតែគ្មានជម្រើស គ្នាមិនបានធ្វើអ្វីខុសទេ! តែធ្វើម៉េចបើកើតមកក្នុងស្ថានភាពជីវិត ដែលគ្មានជម្រើសដូចក្មេងដទៃទៀត។ កុំថាទ្បើយរៀនភាសាបរទេស សូម្បីតែទីជ្រកដើម្បីរៀនសូត្រអក្សរខ្មែរឱ្យចេះដឹង កុំឱ្យល្ងង់ខ្លៅហ្នឹងក៏មិនមានផង។ គ្រូ ៤ នាក់ កូនសិស្ស ១៣៧ នាក់ ក្មេងតូចៗណាស់! អង្គុយរៀនសុខៗ មេឃផ្គរលាន់ ឌឹង រត់ចែកផ្លូវគ្នារកកន្លែងសុវត្ថិភាព ព្រោះខ្លាចអាគារសាលាបាក់ធ្លាក់សង្កត់។ នៅមានច្រើនទៀត!»។

លើសពីនោះ Doctor Sem Ratana បន្ថែមថា៖ «ជាគោលដៅក្នុងជីវិត ដែលគុណទុកជាយូរហើយ! នេះជាថ្ងៃចាប់ផ្តើមរបស់ខ្ញុំ លើបេសកកម្មមួយនេះដោយផ្ទាល់។ កន្លងមក ជួយតែតាមគេដោយប្រយោលព្រោះអត់មានពេល ម្យ៉ាងខ្លួនមិនមានលទ្ធភាពច្រើននោះទេ តែបើនៅតែចាំទៀត មិនដឹងជាពេលណាទើបមានពេលនោះទេ ខ្ញុំក៏សម្រេចចិត្តធ្វើវា តាំងគោលដៅតាំងពីដើមខែមុន។ ទៅដល់ទីតាំងស្លុតចិត្ត…»។

Doctor Sem Ratana ជាInfluencer ម្នាក់ដែលមានសកម្មភាពជាគំរូល្អៗដល់ Influencers ដទៃទៀត រាប់តាំងពីការចែករំលែកចំនេះដឹងផ្នែកសុខភាពសម្រស់ដែលជាជំនាញរបស់លោក ចំនេះដឹងទូទៅ នឹងការចូលរួមសកម្មភាពសង្គមដទៃទៀតជាដើមគួរឲ្យកោតសរសើរ។

ជាក់ស្តែង អ្វីដែលកំពុងតែធ្វើឱ្យមហាជនអ្នកលេងបណ្តាញសង្គមហ្វេសប៊ុកកំពុងតែរំជួលចិត្ត និង ស្ញើចសរសើរដល់ Doctor Sem Ratana នោះ ក្រោយពីបានបង្ហោះសារ និង វីដេអូរៀបរាប់ពីភាពលំបាករបស់កុមារៗ និង គ្រូនៅឯសាលារៀនក្រខ្សត់នោះ Influencer ល្បីឈ្មោះរូបនេះ បានបង្កើតមូលនិធិឈ្មោះថា SEM RATANA FOUNDATION ដើម្បីស្វែងរកជំនួយសាងសង់សាលារៀន បណ្ណាល័យ មន្ទីរពេទ្យ​ និង ជួយដល់សិស្ស និសិត្សក្រីក្រផងដែរ។ មិនត្រឹមតែប៉ុណ្ណោះ មហាជនសប្បុរសធម៌ក៏អាចចូលរួមសកម្មភាពជួយសង្គមជាមួយ Doctor Sem Ratana បានតាមការបរិច្ចាគទៅកាន់គណនីមូលនិធិ «SEM RATANA   ABA: 060 720 733»៕

ជិន សុភ័ក្ដ្រ

អត្ថបទពេញនិយម