សង្ស័យខ្លាច! ការប្រកួតវាយគ្នាក្នុងទ្រុងរវាង Elon Musk និង មេ Facebook ទំនងជាមិនកើតឡើងទេ

  • 2023-08-14 07:04:51
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

លោក Mark Zuckerberg បាននិយាយថា Elon Musk មិនបានច្បាស់លាស់ទេ អំពីការប្រយុទ្ធក្នុងទ្រុង ហើយ វាដល់ពេលដែលត្រូវ ដើរចេញពី ការមិនប្រាកដប្រជានេះហើយ ។

នៅក្នុងការបង្ហោះនៅលើគេហទំព័រប្រព័ន្ធផ្សព្វផ្សាយសង្គម Threads ចៅហ្វាយនាយ Meta លោក Mark Zuckerberg បាននិយាយថា លោកបានផ្តល់ឱ្យលោក Musk "កាលបរិច្ឆេទពិតប្រាកដ" ប៉ុន្តែសហគ្រិនដែលជាគូប្រជែងបានធ្វើការដោះសារ។

លោក Musk បាននិយាយកាលពីថ្ងៃអាទិត្យមុននេះ នៅលើគេហទំព័របណ្តាញសង្គម X ដែលពីមុនគេស្គាល់ថា Twitter ថាលោកសុខចិត្តប្រយុទ្ធនៅដើមថ្ងៃច័ន្ទ។ មហាសេដ្ឋីទាំងនោះបានយល់ព្រមក្នុងការប្រកួតនេះកាលពីខែមិថុនា ដែលបានបង្កការចាប់អារម្មណ៍ពីប្រព័ន្ធផ្សព្វផ្សាយយ៉ាងខ្លាំង។ ប៉ុន្តែបើទោះបីជាឈ្លោះគ្នាជាច្រើនខែមកហើយក៏ដោយ ប៉ុន្តែគូប្រជែងទាំង២នេះ មិនទាន់កំណត់ថ្ងៃបានទេ ដោយធ្វើឱ្យមានការសង្ស័យថា ការប្រកួតនឹងមានទៅមុខទៀត។

សង្រ្គាមពាក្យសម្តីមានភាពស្មុគស្មាញដោយការបើកដំណើរការ Threads ក្នុងខែកក្កដា ជាមួយនឹងកម្មវិធី ជាគូប្រជែងរបស់ X បានទាក់ទាញអ្នកចុះឈ្មោះច្រើនជាង ១០០ លានក្នុងរយៈពេលតិចជាងមួយសប្តាហ៍។ ចំនួននេះបានធ្លាក់ចុះមកវិញ ហើយ X នៅតែមានលំនឹង នៅខាងមុខជាមួយនឹងអ្នកប្រើប្រាស់ប្រហែល ៣៥០ លាននាក់ ប៉ុន្តែលោក Musk បានគំរាមប្តឹង Facebook ពីបទ "ក្លែងបន្លំដោយខុសច្បាប់នៃអាថ៌កំបាំងពាណិជ្ជកម្មរបស់ Twitter" ។ ប៉ុន្តែ ក្រុមហ៊ុន Meta បានបដិសេធការអះអាងនេះ។

កាលពីសប្តាហ៍មុន លោក Zuckerberg បាននិយាយថា លោកបានស្នើសុំថ្ងៃទី ២៦ ខែសីហា សម្រាប់ការប្រយុទ្ធក្នុងទ្រុង។ បន្ទាប់មកនៅក្នុងការកែប្រែមួយកាលពីថ្ងៃសុក្រ រដ្ឋមន្ត្រីក្រសួងវប្បធម៌របស់ប្រទេសអ៊ីតាលីបាននិយាយថា លោកបាននិយាយជាមួយលោក Musk អំពីការធ្វើជាម្ចាស់ផ្ទះការប្រកួតនៅក្នុងប្រទេសជាព្រឹត្តិការណ៍សប្បុរសធម៌មួយ។

ទោះជាយ៉ាងណាក៏ដោយ កាលពីថ្ងៃអាទិត្យ ថៅកែ Meta បានបង្ហោះនៅលើ Threads ថា "Elon នឹងមិនបញ្ជាក់កាលបរិច្ឆេទទេ ប្រសិនបើ Elon ធ្លាប់យកចិត្តទុកដាក់ចំពោះកាលបរិច្ឆេទពិតប្រាកដ និងព្រឹត្តិការណ៍ផ្លូវការ គាត់ដឹងពីរបៀបទាក់ទងខ្ញុំ។ បើមិនដូច្នេះទេ ដល់ពេលត្រូវរំសាយហើយ។ ខ្ញុំនឹងផ្តោតលើការប្រកួតប្រជែងជាមួយមនុស្សដែលប្រកាន់យកកីឡាយ៉ាងយកចិត្តទុកដាក់"។ ទោះយ៉ាងណាក៏ដោយ លោក Musk ធ្លាប់បានហៅថៅកែ Meta លោក Mark Zuckerberg ថាជា "មាន់"៕

អត្ថបទ ៖ សង្ហា

អត្ថបទថ្មី