កុំរំលង​ឱកាសដ៏​ពិសេស​នេះ! ទិញ​ម៉ូតូអគ្គិសនី VOLTRA​ ទទួលបាន​ការបញ្ចុះតម្លៃ ២០% រហូតដល់ថ្ងៃទី២០ ខែ​សីហា

  • 2023-08-16 04:35:48
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រសួងសាធារណការ និងដឹកជញ្ជូន បានជូនដំណឹងដល់ក្រុមហ៊ុន VOLTRAថា ការឧបត្ថម្ភធន ២០% ក្នុងការទិញម៉ូតូអគ្គិសនី គឺ​អាចបន្តរហូតដល់ថ្ងៃទី ២០ ខែសីហា ឆ្នាំ ២០២៣ ដោយ​ចំនួនមាន​កំណត់។

ភ្លើងបៃតងបើកហើយ ដូច្នេះ​កុំឱ្យឱកាស​ដ៏ល្អនេះ​រំលងផុតឱ្យសោះ។ អតិថិជន អាចកក់ទុក ឬទិញ​ឥឡូវនេះ​នូវ​ម៉ូតូអគ្គិសនី VOLTRA ដែល​ទទួលការ​បញ្ចុះតម្លៃ​ពិសេស ២០% ដល់ថ្ងៃទី២០ ខែសីហា ឆ្នាំ​២០២៣។ លើសពីនេះ អតិថិជន​ក៏នឹង​ទទួលបានការធានា ២ឆ្នាំ លើប្រព័ន្ធអគ្គិសនី និងអាគុយ ព្រមទាំង​ការធានា​ ៥ឆ្នាំ លើដុំម៉ូទ័រកម្លាំង ២០០០វ៉ាត់ផងដែរ។

ការប្រើប្រាស់យានជំនិះអគ្គិសនីមាន​អត្ថប្រយោជន៍ច្រើនណាស់សម្រាប់មនុស្សគ្រប់គ្នា។ ស្ថាបនិក និងអគ្គនាយកក្រុមហ៊ុន Voltra លោក Yann Vaudin បានឱ្យដឹងកាលពីពេលថ្មីៗនេះ​ថា ម៉ូតូ ១,៨ លានគ្រឿង​កំពុងចរាចរក្នុងរាជធានី​ភ្នំពេញ។ ការផ្លាស់ប្តូរមកប្រើម៉ូតូអគ្គិសនីត្រឹមតែ ១០ម៉ឺនគ្រឿងប៉ុណ្ណោះ នឹងអាចកាត់បន្ថយឧស្ម័នកាបូន​ចំនួន ១៥ម៉ឺនតោន​ក្នុងមួយឆ្នាំនៅក្នុងទីក្រុងនេះ​ ដែលស្មើនឹងការ​ដាំដើម​ឈើជាង ៧០ម៉ឺនដើមក្នុងមួយឆ្នាំ។ «ខ្យល់អាកាសរបស់យើងនឹងកាន់តែស្អាត ហើយសុខភាពរបស់ប្រជាពលរដ្ឋនឹងកាន់តែប្រសើរ»។

ស្ថាបនិក Voltra បានលើកឡើងទៀតថា បើគិតពីសេដ្ឋកិច្ចយូរអង្វែងវិញ ការប្រើប្រាស់ម៉ូតូអគ្គិសនីមានតម្លៃថោកជាងម៉ូតូសាំង ១០ ដង ដូច្នេះវានឹងបង្កើនលទ្ធភាពទិញរបស់អ្នកប្រើប្រាស់។ ដោយប្រើម៉ូតូអគ្គិសនី ផលចំណេញជាមធ្យមនៃការវិនិយោគគឺត្រឹមតែ ២ ឆ្នាំប៉ុណ្ណោះ។ ក្រោយមក វាក៏នឹងបង្កើតការងាររាប់ម៉ឺនកន្លែង សូម្បីតែជាងជួសជុលផ្លូវតូចក៏នឹងទទួលបានអត្ថប្រយោជន៍ដែរ ព្រោះពួកគេនឹងត្រូវរៀនពីរបៀបជួសជុល ដើម្បីសម្របទៅនឹងទីផ្សារ៕

អត្ថបទ៖ សំភី

អត្ថបទថ្មី