ធ្លាប់កម្សត់កម្រជាមួយគ្នា ឥឡូវធ្លាយរូបថត៥ សន្លឹកនេះ​ ធ្វើឲ្យគេកាន់តែអាសូរ គង្គ ប៊ុនឈឿន និងនូ ស៊ឹប

  • 2023-08-17 03:06:51
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

រូបថតអនុស្សាវរីយ៍របស់តារាចម្រៀងវ័យជរា នូ ស៊ឹប និងកវីម្ចាស់ស្ទឹងសង្កែ គង្គ ប៊ុនឈឿន ត្រូវបានភរិយាកវីម្ចាស់ស្ទឹងទម្លាយតាមបណ្ដាញសង្គមថ្មីៗ​នេះ ទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំងពីមហាជន។

តាមរយៈគណនីហ្វេសប៊ុកឈ្មោះ គង្គ ប៊ុនឈឿន ដែលគេដឹងថាPage នេះ កំពុងកាន់ដោយភរិយា និងកូនស្រីរបស់លោក គង្គ ប៊ុនឈឿនរស់នៅក្រៅប្រទេស។ Page នេះ បានទម្លាយរូបថតចំនួន ៥សន្លឹក ដែលបង្ហាញពីសកម្មភាពលោក នូ ស៊ឹប និងលោក គង្គ ប៊ុនឈឿន ថតរួមគ្នានៅប្រាសាទអង្គរវត្ដ។

លោកស្រី គាត គឹមលន

មិនបានបញ្ជាក់ពីកាលបរិច្ឆេទ នៃរូបថតទាំង ៥សន្លឹក។ ប៉ុន្ដែការបង្ហាញរូបថតនេះ ធ្វើឡើងក្រោយពីលោកស្រី គាត គឹមលន ដែលត្រូវជាភរិយាកវី គង្គ ប៊ុនឈឿន ផ្ដល់ថវិកាមួយចំនួនដល់លោក នូ ស៊ឹប ហើយបញ្ជាក់ថា៖ “ដោយមាននិស្ស័យពីកំណើតដែលស្រឡាញ់សិល្បៈ យាយខ្ញុំមានទឹកចិត្ដបន្ដិចបន្ដួចផ្ដល់ជាកម្លាំងចិត្ដដល់ប្អូន នូ ស៊ឹប ក្នុងនាមជាអ្នកសិល្បៈកម្សត់កម្រជាមួយគ្នា”។

ក្រោយពីបញ្ចេញវីដេអូបទសម្ភាសន៍ និងរូបថតជាច្រើនសន្លឹករបស់អ្នកចម្រៀងវ័យជរា នូ ស៊ឹប និងលោក គង្គ ប៊ុនឈឿន ដែលបានឃ្លាតចាកលោកជាច្រើនឆ្នាំមកហើយនោះ ធ្វើឲ្យគេឯងនឹកអាណិតសិល្បករជើងចាស់ទាំងពីរយ៉ាងខ្លាំង។ អ្នកខ្លះនិយាយថា ដ្បិតកវី គង្គ ប៊ុនឈឿន បានស្លាប់ទៅហើយ ប៉ុន្ដែជីវភាពរបស់លោកកាលនៅមានជីវិត ក៏មិនសូវជាធូរធារប៉ុន្មានដែរ ហើយបើក្រឡេកមើលជីវភាពរបស់ នូ ស៊ឹប វិញ ក៏កាន់តែយ៉ាប់ទៅទៀត៕

ជិន សុភ័ក្ដ្រ