កុនខ្នាតធំ «Long Live Love» ពិតជាមិនធម្មតា ជាមួយសាច់រឿងប្លែកលើសការគិតទុក

  • 2023-08-17 03:55:05
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ខ្សែភាពយន្តខ្នាតធំដែលមានចំណងជើងថា «សិរីសួស្ដីអាពាហ៍ពិពាហ៍ ឬ Long Live Love» ត្រូវដល់ពេលចេញផ្សាយជាផ្លូវការ ចាប់ពីថ្ងៃទី ១៨ ខែសីហា ឆ្នាំ ២០២៣ នៅគ្រប់រោងភាពយន្ត Major Cineplex By Smart

ភាពយន្តថ្មីនេះ ជាការចូលរួមសម្ដែងជាពិសេសដោយ Sunny Suwanmethanon, Chompoo Araya, Rebecca Patricia និង Niti Chaichitathorn។ សាច់រឿងស្ដែងពីរឿងរ៉ាវក្នុងគ្រួសារ លាយឡំនឹងរសជាតិបែបកំប្លែងស្ទើរពេញមួយរឿង ធ្វើឲ្យអ្នកទស្សនាទប់មាត់មិនសើចមិនបានឡើយ។

រយៈពេល ជិត ២ ម៉ោង នឹងធ្វើឲ្យអ្នកពេញចិត្ត និង​មិនស្ដាយពេលក្នុងការចំណាយក្នុងរោងកុនឡើយ ព្រោះ «Long Live Love» មាន​គ្រប់រសជាតិទាំងអស់ ដោយអ្នកនិពន្ធ ក៏ដូចជាអ្នកដឹកនាំបានរៀបសាច់រឿង បង្កប់ Detail ច្បាស់ៗគ្រប់យ៉ាងឲ្យអ្នកមើលងាយយល់។

អ្នកនឹងបានភ្លក្សរសជាតិថ្មីៗពីតថភាពពិតក្នុងសង្គមគ្រួសារ ដែលជួបបញ្ហាអ្វីខ្លះ ហើយត្រូវ​ដោះស្រាយដោយរបៀបណា។ ពិសេស​ការប៉ះគ្នារវាង Sunny និង Chompoo ដែលជាប្ដីប្រពន្ធក្នុងរឿង នឹងក្លាយជា​ប្រវត្តិសាស្ត្រថ្មីប្រចាំវិស័យភាពយន្តខ្នាតធំថៃ។

ដើម្បីកុំឲ្យខ្សែរឿងនេះរំលងផុត លោកអ្នកអាចទៅទស្សនាបាននៅរោងភាពយន្ត Major Cineplex by Smart គ្រប់សាខា ចាប់​ពីថ្ងៃទី ១៨ ខែសីហា ឆ្នាំ ២០២៣ តទៅ៕

អត្ថបទពេញនិយម