ខ្សែស្លាបល្បឿនលឿន Walcott ប្រកាសចូលនិវត្តន៍
- 2023-08-18 12:34:33
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ខ្សែស្លាបល្បឿនលឿន Walcott ប្រកាសចូលនិវត្តន៍
ចន្លោះមិនឃើញ
អតីតខ្សែស្លាប Arsenal កីឡាករ Theo Walcott បានប្រកាសចូលនិវត្តន៍ហើយពីបាល់ទាត់។ នេះបើតាមការប្រកាសរបស់សាម៉ីខ្លួនតាមបណ្ដាញទំនាក់ទំនងសង្គម។
Walcott មានវ័យ ៣៤ ឆ្នាំនាពេលបច្ចុប្បន្ន ហើយធ្លាប់លេងឲ្យក្លឹបចំនួន ៣ រួមមាន Southampton Arsenal និង Everton។
តាំងពីចាប់អាជីពជាផ្លូវការនៅឆ្នាំ ២០០៥ កីឡាករលេងសរុប ៥៦៤ លើក និងស៊ុតចូល ១២៩ គ្រាប់។
កីឡាករក៏ធ្លាប់បង្ហាញខ្លួនជួយក្រុមជម្រើសជាតិអង់គ្លេសជាង ១០ ឆ្នាំដែរ ពីឆ្នាំ ២០០៦ ដល់ ២០១៦ ហើយលេងសរុប ៤៧ ដង និងស៊ុតចូល ៨ គ្រាប់។
Walcott ជាកីឡាករដែលប្រើល្បឿន ហើយមានល្បឿនលឿន។ បច្ចេកទេសនេះធ្វើឲ្យកីឡាករអាចអូសបាល់ និងជួយក្រុមប្រយុទ្ធ ទោះជាយ៉ាងណាបច្ចេកទេសធ្វើឲ្យកីឡាករងាយរងរបួស ហើយធ្លាក់ទម្រង់លេង។ តួយ៉ាងកាលពីចុងឆ្នាំ ២០១៣ និងជាង១០ ខែនៃឆ្នាំ ២០១៤ កីឡាករស្ទើរតែមិនបានលេងសូម្បីតែមួយប្រកួតព្រោះបញ្ហារបួសជង្គង់ និងភ្លៅធ្ងន់ធ្ងរ៕