មកស្គាល់ម្ចាស់មកុដ Miss Grand Cambodia ទាំង ១០ ជំនាន់

  • 2023-08-21 08:21:49
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

វិស័យបវរកញ្ញានៅកម្ពុជាកាន់តែមានសន្ទុះខ្លាំង​ឡើងៗ ហើយពីមួយឆ្នាំទៅមួយឆ្នាំ យុវតីជា​ច្រើនរូបបាន​ឡើង​បង្ហាញ​សមត្ថភាព និង​សម្រស់យ៉ាង​ឥតខ្ចោះចេញពីធម្មជាតិពិតៗ ដើម្បីបំពេញក្ដីស្រមៃខ្លួនក្នុងការគ្រងមកុដប្រចាំឆ្នាំ។ មួយក្នុងចំណោមកម្មវិធី​ប្រកួតបវរកញ្ញា ឃើញថា Miss Grand Cambodia ពិតជា​ទទួល​បាន​ការគាំទ្រ​ខ្លាំង ពិសេសនៅប៉ុន្មានឆ្នាំចុងក្រោយ ហើយកាន់តែអស្ចារ្យនៅពេលដែលបវរកញ្ញាកម្ពុជា ឈានកាន់តែឆ្ងាយដល់វគ្គ TOP ដែលជាកត្តាបញ្ជាក់ថា យុវតីខ្មែរបច្ចុប្បន្នកាន់តែខ្លាំងឡើង។

ជាប្រវត្តិសាស្ត្រ Miss Grand Cambodia តាំងពីឆ្នាំដំបូងមកទល់ពេលនេះ តើនារីខ្លាំងរូបណាខ្លះដែលជាម្ចាស់មកុដប្រចាំឆ្នាំនីមួយៗ?

១. នូ ទឹមស្រីនាថ - Miss Grand Cambodia ឆ្នាំ ២០១៤

២. សេង ប៉ុលវិថាវី - Miss Grand Cambodiaឆ្នាំ ២០១៥

៣. ហេង ចន្ថា - Miss Grand Cambodia ឆ្នាំ ២០១៦

៤. ខ្លឹម ស្រីគា - Miss Grand Cambodia ឆ្នាំ ២០១៧

៥. ឌី លីកា - Miss Grand Cambodiaឆ្នាំ ២០១៨

៦. ដេត ស្រីនាឌ - Miss Grand Cambodia ឆ្នាំ ២០១៩

៧. លីវ ជីវលី - Miss Grand Cambodia ឆ្នាំ ២០២០

៨. បូគឹមថេង សុធីតា - Miss Grand Cambodia ឆ្នាំ ២០២១

៩. ពេជ្រវត្តី សារាវឌ្ឍី - Miss Grand Cambodia ឆ្នាំ ២០២២

១០. ភឹម ស្រីនោ - Miss Grand Cambodia ឆ្នាំ ២០២៣

អត្ថបទ៖ ធារី