លីម តិចម៉េង ត្រូវមួយចង្កូម ចូលពេទ្យចាក់ថ្នាំទាំងព្រឹក!

  • 2023-08-22 03:13:14
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តារាចម្រៀងប្រុសមាឌល្អិត លីម តិចម៉េង ត្រូវឆ្កែខាំមួយចង្កូមទាំងព្រឹកនៅថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៣ នេះ។ តិចម៉េង បានចូលទៅដល់វិទ្យាស្ថានប៉ាស្ទ័រ ផ្នែកចាក់ថ្នាំបង្ការជំងឺឆ្កែឆ្កួត ហើយបានបង្ហោះរូបថត និងលេខរៀងរង់ចាំចាក់ថ្នាំតាមបណ្ដាញសង្គម។

ភ្ជាប់ជាមួយរូបថត ២សន្លឹកដែលលោកបញ្ចេញនៅមុននេះបន្ដិច លីម តិចម៉េង បានសរសេរថា៖ “១ចង្កូមចាក់ថ្នាំទាំងព្រឹក…ឃាតករ មីខ្មៅ”។ ក្រោយពីបញ្ចេញដំណឹងនេះមានអ្នកគាំទ្រលោកជាច្រើនបានសម្ដែងការសោកស្ដាយ និងជូនពរលោកឲ្យឆាប់បានជាសះស្បើយ៕

ជិន សុភ័ក្ដ្រ