ក្រសួងវប្បធម៌ ប្រកាសផ្អាកប្រើប្រាស់សាលសន្និសីទចតុម្មុខបណ្ដោះអាសន្ន
- 2023-08-24 02:56:04
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ក្រសួងវប្បធម៌ ប្រកាសផ្អាកប្រើប្រាស់សាលសន្និសីទចតុម្មុខបណ្ដោះអាសន្ន
ចន្លោះមិនឃើញ
ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានចេញសេចក្ដីជូនដំណឹងមួយឲ្យផ្អាកជាបណ្ដោះអាសន្នក្នុងការរៀបចំកម្មវិធីផ្សេងៗនៅក្នុងសាលសន្និសីទចតុម្មុខ ចាប់ពីថ្ងៃទី២២ ខែសីហា រហូតដល់ចុងខែធ្នូ ឆ្នាំ២០២៣។
ការផ្អាកនៅពេលនេះ គឺដើម្បីជួសជុលដំបូល និងពិដាន។ ក្រសួងអះអាងថា នឹងចេញសេចក្ដីជូនដំណឹងថ្មីមួយទៀត ដើម្បីបើកឲ្យប្រើប្រាស់ឡើងវិញនៅពេលដែលការងារជួសជុលត្រូវបានបញ្ចប់ ១០០%៕