លោកជំទាវ សុខ រស្មី ម្ចាស់ក្រុមហ៊ុន ស៊ីប៊ែលប៉ារីស ក្លាយជា Influencer ដ៍ពេញនិយមម្នាក់ លើបណ្តាញសង្គមដោយមិនដឹងខ្លួន

  • 2023-08-27 03:19:55
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

លោកជំទាវ សុខ រស្មី ត្រូវបានគេស្គាល់ថាជាម្ចាស់ក្រុមហ៊ុន សារ៉ាយសមុទ្រស៊ីប៊ែលប៉ារីស ដែលកំពុងឆក់ប្រជាប្រិយភាពខ្លាំងនៅក្នុងព្រះរាជាណាចក្រកម្ពុជា។ គ្រប់គ្នាស្គាល់ លោកជំទាវ សុខ រស្មី តាមរយៈ វីដេរអូ អប់រំខ្លីៗ សកម្មភាពសប្បុរធម៌ និង បទសម្ភាសន៍ចំណាប់អារម្មណ៍ពិតរបស់អតិថិជន សារ៉ាយសមុទ្រស៊ីប៊ែលប៉ារីស។

ភាពមិនប្រកាន់ខ្លួន និង ឋានន្តរសក្ដិ គោរមងារជា ជំទាវ ហើយថែមទាំង បានងាកមកបង្កើតភាពស្និទ្ធស្នាលជាមួយនឹងបងប្អូនក្រុមការងារ បុគ្គលិកគ្រប់ជាន់ថ្នាក់ អតិថិជន អ្នកគាំទ្រជាពិសេស ភាពស្និតស្នាលនឹងគាំពារ ទុរគតជន ដែលជាបុព្វហេតុជម្រុញឲ្យលោកជំទាវ សុខ រស្មី ក្លាយជាបុគ្គលរបស់មហាជនដោយមិនដឹងខ្លួន។

លោកជំទាវ សុខ រស្មី បានចាប់ផ្តើម អាជីវកម្ម សារ៉ាយសមុទ្រស៊ីប៊ែលប៉ារីស កាលពីដើមឆ្នាំ 2023 បន្ទាប់ពីបានដកស្រង់នូវបទពិសោធន៍ដោយផ្ទាល់ទាំងគុណភាព ប្រសិទ្ធភាព នៃអាហារបំប៉ន សារ៉ាយសមុទ្រ ដែលមានប្រភពផលិត នៅប្រទេសបារាំង និង មានអ្នកប្រើប្រាស់រាប់លាននាក់ជុំវិញពិភពលោក។

លោកជំទាវ សុខ រស្មី បានឲ្យដឹងថា អាជីវកម្ម ឬមុខជំនួញមួយជោគជ័យទៅបាន អាស្រ័យលើ ការដឹកនាំល្អ ភាពប៉ិនប្រសប់ក្នុងការប្រាស្រ័យទាក់ទងគ្នា ទំនួលខុសត្រូវ និង ភាពមានម្ចាស់ការលើខ្លួនឯង។

លោកជំទាវ សុខ រស្មី បន្ថែមថា “ងើយស្កក ឱនដាក់គ្រាប់” នេះជាសុភាសិតដែលលោកជំទាវ តែងតែដាក់នៅក្នុងបេះដូង មិនចេះប្រកាន់ខ្លួន មិនចេះឆ្មើងឆ្មៃ ពោលគឺគិតតែខិតខំប្រឹងប្រែង ដើម្បីជម្រុញឲ្យក្រុមហ៊ុនជោគជ័យដូចសព្វថ្ងៃនេះ!

បច្ចុប្បន្ន លោកជំទាវ សុខ រស្មី មិនត្រឹមតែក្តោបក្តាប់ មុខជំនួញ អាហារបំប៉ន សារ៉ាយសមុទ្រ ស៊ីប៊ែលប៉ារីសនឹង ផលិតឈុតថែរក្សាស្បែកមុខស៊ីប៊ែលប៉ារីស ដែលមានតំណាងចែកចាយរាប់សិបនាក់ ថែមទាំងកំពុងចរាចរណ៍លក់ ទឹកអប់សុទ្ធដែលមាន ម៉ាកយីហោល្បីៗលើសកលលោក ដែលនាំចូលពី ប្រទេសបារាំង។

ក្រៅពីការបង្កើតការងារដោយផ្ទាល់នឹងដោយប្រយោល ដល់ប្រជាជនក្នុងស្រុក លោកជំទាវសុខ រស្មី តែងតែចូលរួមសកម្មភាពសប្បុរសធម៌ តាមរយៈការជួយដល់កុមារកំព្រា ជនពិការ ទុរគតជន ស្រ្តីមេម៉ាយ មនុស្សចាស់ជរា និង កកាបាទក្រហមកម្ពុជា-ល-។

អត្ថបទ៖ សេង​ ឡុង