Cucurella ព្រមព្រៀង​ផ្លាស់​ពី​ Chelsea មក​ Man Utd

  • 2023-08-30 12:12:52
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ខ្សែការពារ​ Marc Cucurella បាន​ព្រម​ព្រៀង​ជា​លក្ខខណ្ឌ​ខ្ចីជើងក្នុង​ការ​ផ្លាស់​ពី​ក្លឹប​ Chelsea មក​កាន់​ក្លឹប​ Manchester United នៅ​ក្នុង​រដូវកាល​ឆ្នាំ​២០២៣/២៤។ នេះ​បើ​យោង​តាម​ការ​ចុះ​ផ្សាយរបស់​ Fabrizio Romano

Cucurella បាន​បើក​ភ្លើង​ខៀវ​ឲ្យ​ Man Utd ចូល​ចរចា​កាន់​តែ​ស៊ី​ជម្រៅ​ហើយ​ ដូច្នេះ​នៅ​ខណៈ​នេះ​ក្លឹប​បិសាច​ក្រហម​នេះ​រង់ចាំ​ការ​ជា​មួយ​ Chelsea បន្ត​បន្ទាប់​ទៀត​។

Man Utd បាន​ដាក់​ដេញ​ថ្លៃ​នាំ​យក​ខ្សែការពារ​វ័យ​២៥ឆ្នាំ​នេះ​ពី​ Chelsea ក្នុង​លក្ខខ័ណ្ឌ​ខ្ចី​ជើង​ក្នុង​តម្លៃ​ ២.៥លាន​អ៊ឺរ៉ូ​។

Cucurella ទើប​ផ្លាស់​មក​ Chelsea បាន​១រដូវកាល​ដោយ​នៅ​មាន​កុងត្រា​រហូត​ដល់​ឆ្នាំ​២០២៨៕

អត្ថបទ៖ សេរី មង្គល