ឃើញ​រូបភាពសាមញ្ញៗ​ទាំងនេះ បើមិនប្រាប់​ មិនដឹងថាជាព្រំដែនទេ!

  • 2023-08-31 04:16:23
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ព្រំដែន​ប្រទេសខ្លះ មានការដាំបង្គោល ខ្លះ​ធ្វើរបងលួស ឬសង់ជាជញ្ជាំងជាដើម ប៉ុន្តែព្រំដែន​ប្រទេសខាងក្រោមនេះ គឺខុសប្លែកគួរឱ្យចាប់អារម្មណ៍។

១. ព្រំដែន ចិន – ម៉ុងហ្គោលី៖ នៅចំណុចព្រំដែននេះ មានរូបសត្វដាយណូស័រ២ក្បាល ថើបគ្នា។ វាជាសញ្ញាបង្ហាញពីសន្តិភាព ប៉ុន្តែវាក៏តំបន់មួយ​ដែលគេអះអាងថា ជាទីកន្លែងកំណើតសត្វដាយណូស័រផងដែរ។

២. ព្រំដែន បែលហ្សិក – ហូរឡង់៖ សញ្ញា (+ ) នៅលើដី ខណ្ឌចែកប្រទេសទាំងពីរ ក្នុងហាងមួយកន្លែង។

៣. ព្រំដែន អាមេរិក (ឆ្វេង) និង ម៉ិចស៊ីកូ (ស្តាំ)។

៤. ព្រំដែន ស៊ុយអែត – ន័រវេ។

៥. ព្រំដែន អេស្ប៉ាញ – ព័រទុយហ្គាល់ ខណ្ឌគ្នាដោយទឹក។

៦. ព្រំដែន ប៉ូឡូញ – អ៊ុយក្រែន ខណ្ឌគ្នាដោយទន្លេមួយ និងមានរូបត្រីដ៏ធំ។

៧. ស្ពានបែងចែកគ្នា រវាងដាណឺម៉ាក់ និង ស៊ុយអែត។ ពេលទៅដល់ចុងស្ពាន អ្នកត្រូវការទូកមួយ ដើម្បីឆ្លងព្រំដែន។

៨. ព្រំដែន អាមេរិក និង កាណាដា ខណ្ឌចែកគ្នា​ដោយខ្សែបន្ទាត់ត្រង់។

៩. តុ​រាងត្រីកោណ បង្ហាញពីចំណុចព្រំដែន ៣ប្រទេសរួមមាន ស្លូវ៉ាគី, អូទ្រីស និង ហុងគ្រី។

១០. ទន្លេបង្កើតជាព្រំដែន​ធម្មជាតិរវាង ប្រេស៊ីល, អាហ្សង់ទីន និងប៉ារ៉ាហ្គាយ។

១១. ព្រំដែន​រវាងតំបន់ Tchoukotka នៃប្រទេសរុស្ស៊ី និង​រដ្ឋអាឡាស្កា របស់​អាមេរិក។ នៅចន្លោះប្រទេសទាំងពីរនេះ គឺខណ្ឌគ្នាដោយច្រកសមុទ្រ Bering។

១២. ព្រំដែន​រវាង អាល្លឺម៉ង់ និង សាធារណរដ្ឋឆេក។

១៣. ខ្សែបន្ទាត់ខ្មៅនៅលើដី ក្នុងមជ្ឈមណ្ឌលមួយ បែងចែករវាងប្រទេសកាណដា និង​អាមេរិក។

១៤. សញ្ញាខ្សែបន្ទាត់​ខណ្ឌចែកគ្នារវាង អាល្លឺម៉ង់ និង ហូរឡង់។

១៥. ភ្នំអេវើរ៉េស ដែលខ្ពស់ជាងគេក្នុងពិភពលោក ក៏ជាចំណុចព្រំដែន​រវាង ចិន និង នេប៉ាល់ផងដែរ។

១៦. កន្លែងលេងកូនហ្គោលមួយ ស្ថិតនៅទាំងលើដី ស៊ុយអែត និង ហ្វាំងឡង់។

១៧. មហាកំផែងចិន នៅចំណុចខ្លះជារបងព្រំដែនជាមួយម៉ុងហ្គោល។

១៨. ទឹកធ្លាក់ Iguazu ខណ្ឌចែកគ្នារវាង ប្រេស៊ីល និងអាហ្សង់ទីន។

១៩. ទឹកធ្លាក់ Niagara ជាចំណុចព្រំដែនរវាង កាណាដា និងអាមេរិក៕

ប្រភព៖ WonderList   ប្រែ​សម្រួល៖ សំភី

អត្ថបទថ្មី