មេ Mercedes: ឡានអគ្គិសនី នឹងមានតម្លៃកាន់តែថ្លៃ បើប្រៀបធៀបជាមួយឡានសាំង-ម៉ាស៊ូត
- 2023-09-04 02:42:21
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
មេ Mercedes: ឡានអគ្គិសនី នឹងមានតម្លៃកាន់តែថ្លៃ បើប្រៀបធៀបជាមួយឡានសាំង-ម៉ាស៊ូត
ចន្លោះមិនឃើញ
ប្រធានប្រតិបត្តិក្រុមហ៊ុន Mercedes-Benz លោក Ola Kaellenius បាននិយាយក្នុងព្រឹត្តិការណ៍ពិព័រណ៍រថយន្ត IAA នៅក្រុងមូនិច ប្រទេសអាល្លឺម៉ង់ថា តម្លៃរថយន្តអគ្គិសនីនាពេលអនាគត នឹងកាន់តែថ្លៃ បើប្រៀបធៀបជាមួយរថយន្តប្រើម៉ាស៊ីនចំហេះក្នុងដូចជាសាំង-ម៉ាស៊ូត។
លោកអះអាងថា តម្លៃរថយន្តអគ្គិសនីកាន់តែខ្ពស់ នឹងមិនអាចក្លាយជាតម្រូវការរបសអតិថិជនបានឡើយ។ ការឡើងថ្លៃរថយន្ត EV នេះ ក៏ព្រោះតែតម្លៃវត្ថុធាតុដើមសម្រាប់ផលិតអាគុយ ការអភិវឌ្ឍ Software និងថ្លៃអគ្គិសនី។
ការលើកឡើងខាងលើនេះ ធ្វើឡើងក្នុងពេលក្រុមហ៊ុន Mercedes-Benz បានបង្ហាញព័ត៌មានលម្អិតអំពីរថយន្តអគ្គិសនីថ្មីបំផុតរបស់ខ្លួនម៉ូឌែល CLA ប្រភេទស៊ីដេន និងគ្រោងបញ្ចេញនៅឆ្នាំក្រោយ ជាមួយនឹងចម្ងាយបើកបរឆ្ងាយជាងមុន ៣០% ទៅ ៣៥% ពោលគឺអាចបើកដល់ចម្ងាយ ៧៥០គីឡូម៉ែត្រពេលសាកពេញ។
បើតាមលោក Ola Kaellenius ក្រុមហ៊ុនកំពុងធ្វើការលើតម្លៃផលិតរថយន្តអគ្គិសនីនេះហើយ និងលៃលកធនធាន ដើម្បីឈានដល់ការទទួលបានប្រាក់ចំណេញដូចគ្នាជាមួយនឹងរថយន្តចំហេះក្នុងដែរ។
សូមជម្រាបដែរថា ថ្មីៗនេះ Mercedes-Benz ទើបតែបញ្ចេញរថយន្តអគ្គិសនី ២ម៉ូឌែល គឺEQA ជាប្រភេទ Crossover និង EQB ជាប្រភេទ SUV ដែលជាស៊េរីឆ្នាំ២០២៤៕