នេះគឺជា ប្រតិមាទ្វារបាល ឬហៅសាមញ្ញថាឆ្មាំទ្វារ នៅក្នុងប្រាសាទបន្ទាយស្រី

  • 2023-09-06 11:35:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ទ្វារបាល គឺជាអ្នករក្សាទ្វារឬហៅសាមញ្ញថាឆ្មាំទ្វារ។ បុព្វបុរសខ្មែរតែងឆ្លាក់រូបនេះឡើងក្នុងទម្រង់ផ្សេងៗគ្នាទៅតាមរចនាបថ សិល្បៈតាមតំបន់ និងសម័យកាលនីមួយៗ ដែលភាគច្រើនជារូបទេវតាឬយក្សជាចម្លាក់លោត និងចម្លាក់លៀននៅតាមច្រកទ្វារចូលនៃទីតាំងសំខាន់ៗរបស់ប្រាសាទ ក៏ដូចជាទីសក្ការៈនានា។ បច្ចុប្បន្ននេះប្រតិមាទ្វារបាលនៅតែបង្ហាញវត្តមានតាមក្លោងទ្វារវត្តអារាមមួយចំនួន។

ប្រតិមាទ្វារបាលនេះស្ថិតនៅក្នុងរចនាបថអង្គរវត្តនាសតវត្សទី១២ មកពីប្រាសាទបន្ទាយស្រី បានដឹកយកមកសារមន្ទីរជាតិនៅឆ្នាំ១៩៣៤។ ប្រតិមានេះមានទម្រង់ជាទេវតា ត្បិតទឹកមុខញញឹមស្ងប់ កំប៉ោយសក់បួងឡើងលើរាង៨ជ្រុង សក់រួញដូចគូថខ្យងពីរជួរ ឃើញទ្រនុងចិញ្ចើមជាប់គ្នា ភ្នែកធំ ច្រមុះធំ ត្រចៀកធំ ពុកចង្ការ បបូរមាត់ក្រាស់លម្អដោយពុកមាត់វ័តជាស្នែង មាឌដំបង ស្មាបើក ដៃបាត់ត្រឹមកំភួនទាំងសងខាង។

ប្រតិមានេះលែងខ្លួនទទេ ស្លៀកសំពត់ចងក្បិនមានផ្នត់ត្រង់ៗហើយស្មើៗគ្នា ប្រកបដោយបន្ទះមួយរាងកន្ទុយត្រីធ្លាក់មកខាងក្រោម។ ចំណែកខ្សែក្រវាត់លម្អដោយក្បាច់ផ្កាចន្ទន៍ និងមានក្បាច់ពងត្រីនៅសងខាង។

ប្រភព៖ សារមន្ទីរជាតិកម្ពុជា

អត្ថបទថ្មី