ASEAN-CHINA-INDIA YOUTH LEADERSHIP SUMMIT 2023 បញ្ចប់ការប្រកួតជុំប្រទេសជាលើកដំបូងនៅកម្ពុជា និងបានត្រួសត្រាយផ្លូវសម្រាប់ការពង្រឹងសមត្ថភាពយុវជនជំនាន់ថ្មី
- 2023-09-07 09:06:43
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ASEAN-CHINA-INDIA YOUTH LEADERSHIP SUMMIT 2023 បញ្ចប់ការប្រកួតជុំប្រទេសជាលើកដំបូងនៅកម្ពុជា និងបានត្រួសត្រាយផ្លូវសម្រាប់ការពង្រឹងសមត្ថភាពយុវជនជំនាន់ថ្មី
ចន្លោះមិនឃើញ
ការប្រកួតអ្នកដឹកនាំយុវជនអាស៊ាន-ចិន-ឥណ្ឌា ឆ្នាំ២០២៣ ឬ (ASEAN-CHINA-INDIA YOUTH LEADERSHIP SUMMIT 2023) វគ្គជម្រុះប្រចាំប្រទេសលើកទីមួយរបស់កម្ពុជាបានបញ្ចប់ទៅដោយភាពរីករាយ និងជោគជ័យយ៉ាងខ្លាំងនៅថ្ងៃទី ០២ ខែកញ្ញា ឆ្នាំ ២០២៣។ នៅក្នុងពេលវេលា ជាទីចងចាំមួយនេះ យើងបានកត់សម្គាល់នៃការចាប់ផ្តើមដំណើរថ្មីដ៏ជោគជ័យមួយសម្រាប់យុវជនកម្ពុជា។
ការរីកចម្រើនរបស់យុវជនក្នុងប្រព័ន្ធអេកូឡូស៊ី៖ សិស្សចំនួន ៣៦៥ នាក់, ៧៣ ក្រុម
ASEAN-CHINA-INDIA YOUTH LEADERSHIP SUMMIT 2023 បានស្វាគមន៍សិស្សានុសិស្សចំនួន ៣៦៥ នាក់ សរុបមានចំនួន ៧៣ ក្រុម ដើម្បីចូលរួមក្នុងការប្រកួតជុំប្រទេសជាលើកដំបូង។ ព្រឹត្តិការណ៍នេះមិនត្រឹមតែបង្ហាញពីសមត្ថភាពបញ្ញា និងការច្នៃប្រឌិតរបស់យុវជនវ័យក្មេងទាំងនេះប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបង្ហាញការប្តេជ្ញាចិត្តយ៉ាងជ្រាលជ្រៅរបស់ពួកគេចំពោះការអភិវឌ្ឍន៍ប្រកបដោយចីរភាពផងដែរ។
លោក ស៊ឺ ទ្រី (អនុប្រធាននាយកដ្ឋានយុវជន) បានបំផុសទឹកចិត្តយុវជន
លោក ស៊ឺ ទ្រី ជាអនុប្រធាននាយកដ្ឋានយុវជន នៃក្រសួងអប់រំ យុវជន និងកីឡា បានមានវត្តមានចូលរួមអបអរសាទរក្នុងពិធីនេះ។ នៅក្នុងសុន្ទរកថាដ៏គួរជាទីមោទនៈ លោកបានសង្កត់ធ្ងន់លើសារៈសំខាន់នៃការចូលរួមរបស់យុវជនក្នុងការប្រកួតប្រជែងថ្នាក់ជាតិ។ លោកបានបញ្ជាក់ថា៖ «ថ្ងៃនេះយើងមានឱកាសពិសេសនិយាយពីបញ្ហាទាំងនេះ។ ខ្ញុំសង្ឃឹមថាអ្នកទាំងអស់គ្នាចូលរួម និងប្រើប្រាស់ឱកាសមួយនេះ ដើម្បីចូលរួមក្នុងការប្រកួតប្រជែងថ្នាក់ជាតិ ហើយការប្រកួតប្រជែងនេះគឺជាដំណាក់កាលដ៏សំខាន់ដើម្បីចែករំលែកគំនិត និងទេពកោសល្យរបស់យុវជនទាំងអស់គ្នា ក្នុងគោលបំណងជួយលើកកម្ពស់អនាគតដ៏ប្រសើរសម្រាប់ប្រទេសកម្ពុជា»។
សុន្ទរកថារបស់លោកបានដក់ជាប់ជាមួយដួងចិត្តនៃអ្នកចូលរួមវ័យក្មេង ដោយលោកបានបញ្ជ្រាបនូវគោលបំណង និងការទទួលខុសត្រូវទៅដល់យុវជន។
ការចូលរួមចម្រុះពីសកលវិទ្យាល័យ និងវិទ្យាស្ថានល្បីៗនៅកម្ពុជា
ក្រុមយុវជនដែលបានចូលរួមទាំងអស់សុទ្ធតែតំណាងឱ្យស្ថាប័នអប់រំជាច្រើននៅក្នុងប្រទេសកម្ពុជា ដែលនេះគូសបញ្ជាក់ពីការប្តេជ្ញាចិត្តក្នុងការចូលរួមបង្កើនធនធាន និងអ្នកដឹកនាំនាពេលអនាគត។ វិទ្យាស្ថានដែលបានចូលរួមមានដូចជា៖
១. វិទ្យាស្ថានខេមអេដ
២. សាកលវិទ្យាល័យភូមិន្ទភ្នំពេញ
៣. វិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា
៤. សាកលវិទ្យាល័យពុទ្ធិសាស្ត្រ
៥. សាកលវិទ្យាល័យបញ្ញាសាស្រ្តកម្ពុជា
៦. សាកលវិទ្យាល័យភ្នំពេញអន្តរជាតិ
៧. វិទ្យាស្ថានភាសាបរទេស (IFL)
៨. សាកលវិទ្យាល័យភូមិន្ទនីតិសាស្រ្ត និងវិទ្យាសាស្ត្រសេដ្ឋកិច្ច
៩. សាកលវិទ្យាល័យអន្តរជាតិ ផារ៉ាហ្គន
១០. សាកលវិទ្យាល័យអាមេរិកាំងភ្នំពេញ
១១. សាកលវិទ្យាល័យន័រតុន
១២.សាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ
១៣. សាកលវិទ្យាល័យជាតិគ្រប់គ្រង
១៤. សាកលវិទ្យាល័យ ប៊ែលធី អន្តរជាតិ
១៥. សាកលវិទ្យាល័យវេស្ទើន
១៦. វិទ្យាស្ថានសិក្សាអន្តរជាតិ និងគោលនយោបាយសាធារណៈ (IISPP)
តំណាងពីស្ថាប័នចម្រុះបានបង្ហាញពីការប្តេជ្ញាចិត្តយ៉ាងទូលំទូលាយក្នុងការផ្តល់ការគាំទ្រយ៉ាងពេញទំហឹងដល់យុវជន និងជម្រុញការផ្លាស់ប្តូរជាវិជ្ជមាននៅក្នុងប្រទេសកម្ពុជា។
ការគាំទ្រពីសហអ្នករៀបចំកម្មវិធី និងអ្នកឧបត្ថម្ភ
ភាពជោគជ័យនៃ ASEAN-CHINA-INDIA YOUTH LEADERSHIP SUMMIT 2023 អាចធ្វើទៅបានតាមរយៈការគាំទ្រយ៉ាងពេញទំហឹង និងការខិតខំប្រឹងប្រែងអស់ពីកម្លាំងកាយចិត្តពីសហអ្នករៀបចំកម្មវិធី និងអ្នកឧបត្ថម្ភដូចជា៖
សហអ្នករៀបចំកម្មវិធី៖ HK-MileStone Marketing Management Co., LTD និង Cavalier Marketing & PR Agency LTD បានបង្ហាញការប្តេជ្ញាចិត្តរបស់ពួកគេចំពោះការផ្តល់ការគាំទ្រយ៉ាងពេញទំហឹង និងនិរន្តរភាពចំពោះយុវជន។
អ្នកឧបត្ថម្ភទីតាំង៖ សណ្ឋាគារ តារា (Dara Hotels Group) បានផ្តល់ទីតាំងដ៏ធំទូលាយសម្រាប់រៀបចំកម្មវិធីប្រកួតប្រជែងមួយនេះឱ្យដំណើរការទៅបាន។ ការគាំទ្រដ៏សប្បុរសរបស់សណ្ឋាគារ តារា បានដើរតួយ៉ាងសំខាន់ក្នុងការធានានូវភាពជោគជ័យនៃព្រឹត្តិការណ៍មួយនេះ។
ការគាំទ្រពី Metaverse៖ Future Data Group បានផ្តល់ការគាំទ្ររបស់ខ្លួន ដើម្បីបង្កើនសក្តានុពលនៃ Metaverse ក៏ដូចជាក្នុងគោលបំណងផ្តល់ភាពងាយស្រួលក្នុងការចូលរួមសម្រាប់ព្រឹត្តិការណ៍ក្នុងឆ្នាំនេះ។
អ្នកឧបត្ថម្ភកម្មវិធី៖ ព្រឹត្តិការណ៍នេះក៏មានការគាំទ្រពីក្រុមហ៊ុន STARTEC DYNAMIC (CAMBODIA) CO., LTD, Himawari Pte Ltd c/o MCHA Co Ltd, MING FAI ENTERPRISE (CAMBODIA) CO., LTD, និង OKAMOTO។ ស្ថាប័នទាំងនេះបានទទួលស្គាល់សារៈសំខាន់នៃការវិនិយោគលើយុវជន និងនិរន្តរភាព។
សម្រាប់អនាគតដ៏ភ្លឺស្វាងនាពេលអនាគត
ការប្រកួតវគ្គជម្រុះប្រចាំប្រទេសក៏បានបញ្ចប់ ហើយក្រុមឆ្នើមចំនួន ៧៣ នឹងត្រួសត្រាយផ្លូវសម្រាប់ខ្លួន ដើម្បីធ្វើដំណើរបន្តទៅកាន់ដំណាក់កាលបន្ទាប់នៃការប្រកួត ដែលពួកគេនឹងប្រជែងយកជើងឯកជាតិ និងឱកាសតំណាងឱ្យប្រទេសកម្ពុជានៅលើឆាកអន្តរជាតិ។
ASEAN-CHINA-INDIA YOUTH LEADERSHIP SUMMIT 2023 មិនមែនគ្រាន់តែជាការប្រកួតប្រជែងប៉ុណ្ណោះទេ ប៉ុន្តែវាជាចលនាមួយដែលបណ្តុះអ្នកដឹកនាំជំនាន់ថ្មីដែលប្តេជ្ញាបង្កើតអនាគតដែលមាននិរន្តរភាព និងការអភិវឌ្ឍន៍ប្រកបដោយចីរភាព។ សូមរង់ចាំព័ត៌មានថ្មីៗបន្ថែមទៀត ខណៈដែលយុវជនកម្ពុជាកំពុងតែបន្តដំណើរដ៏គួរឱ្យរំភើបរបស់ពួកគេទៅកាន់ឆាកអន្តរជាតិ៕