ចិនលេងមួយក្បាច់ ធ្វើឱ្យ Apple ខាតបង់ដល់ ២០០ពាន់លានដុល្លារ ត្រឹមតែ ២ថ្ងៃប៉ុណ្ណោះ
- 2023-09-08 02:40:19
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ចិនលេងមួយក្បាច់ ធ្វើឱ្យ Apple ខាតបង់ដល់ ២០០ពាន់លានដុល្លារ ត្រឹមតែ ២ថ្ងៃប៉ុណ្ណោះ
ចន្លោះមិនឃើញ
បន្ទាប់ពីមានព័ត៌មានជាច្រើនបានផ្សព្វផ្សាយថា រដ្ឋាភិបាលចិនគ្រោងពង្រីកការហាមឃាត់បន្ថែមមិនឱ្យមន្រ្តី និងភ្នាក់ងាររដ្ឋាភិបាល ប្រើប្រាស់ iPhone ត្រឹមតែរយៈពេល ២ថ្ងៃប៉ុណ្ណោះ គឺបានបណ្តាលឱ្យភាគហ៊ុនរបស់ក្រុមហ៊ុន Apple ធ្លាក់ចុះ ២,៩% ប្រហែល ២០០ពាន់លានដុល្លារឯណោះ គិតត្រឹមថ្ងៃទី៧ ខែកញ្ញា។
វិធានការរឹតត្បិតរបស់ក្រុងប៉េកាំងនេះ ជាសញ្ញានៃការធ្លាក់ចុះដ៏សម្បើមរបស់ក្រុមហ៊ុនអាមេរិក Apple នេះ ក៏ព្រោះតែចិន គឺជាទីផ្សារដ៏ធំបំផុតមួយរបស់ខ្លួន។ កាលពីឆ្នាំមុន ការលក់ផលិតផល Apple នៅចិន គឺស្មើនឹងប្រហែល ១ ភាគ ៥ នៃចំណូលសរុបរបស់ក្រុមហ៊ុនបច្ចេកវិទ្យាយក្សមួយនេះ។
គួរដឹងថា ចិនបាននឹងកំពុងព្យាយាមដកចេញ និងបញ្ចៀសនូវផលិតផលបច្ចេកវិទ្យាបរទេស ក្នុងវិស័យសំខាន់ៗរបស់ខ្លួន ជាពិសេសក្នុងហេដ្ឋារចនាសម្ព័ន្ធប្រព័ន្ធ IT ដោយជំរុញនូវការប្រើប្រាស់បច្ចេកវិទ្យាក្នុងស្រុក។
គួរកត់សម្គាល់ដែរថា កាលពីសប្តាហ៍មុន ក្រុមហ៊ុនបច្ចកវិទ្យាយក្ស២របស់ចិនគឺក្រុមហ៊ុន Huawei Technologies និងក្រុមហ៊ុនឈីប SMIC បានសម្រេចនូវការផលិតបន្ទះឈីបដ៏ខ្លាំង 7-nanometer ដែលបានបំពាក់លើស្មាតហ្វូនស៊េរីថ្មី Huawei Mate 60 Pro។ ឈីបនេះ គឺជាបច្ចេកវិទ្យា 7nm ជំនាន់ក្រោយបំផុតរបស់ SMIC ហើយបានបញ្ជាក់ឱ្យឃើញថា រដ្ឋាភិបាលចិន កំពុងត្រួសត្រាយផ្លូវ ដើម្បីបង្កើតប្រព័ន្ធអេកូឈីបក្នុងស្រុក។
បន្ថែមលើសនេះ នបានចាប់ផ្តើមដំណើរការមូលនិធិវិនិយោគមួយដើម្បីបង្កើនទឹកប្រាក់ឱ្យបានដល់ ៤០ពាន់លានដុល្លារ សម្រាប់អភិវឌ្ឍក្នុងឧស្សាហកម្មឈីប៕ មូលនិធិនេះ គឺមានទំហំទឹកប្រាក់ច្រើនបំផុត សម្រាប់បច្ចេកវិទ្យាឈីបរបស់ចិន បន្ទាប់ពីទទួលរងទណ្ឌកម្មឈីបពីសហរដ្ឋអាមេរិក នាពេលកន្លងមក៕