មកស្គាល់អ្នកសាងសង់ ព្រះទីនាំងប្រាសាទទេវាវិនិច្ឆ័យ នៅក្នុងព្រះបរមរាជវាំងចតុម្មុខមង្គល

  • 2023-09-08 08:30:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ព្រះទីនាំងប្រាសាទទេវាវិនិច្ឆ័យចាស់ក្នុងរជ្ជកាលព្រះបាទ នរោត្ដម ព្រះសុវណ្ណកោដ្ឋ និងព្រះទីនាំងទេវាវិនិច្ឆ័យថ្មីដែលត្រូវបានសាងឡើងលើទីតាំងចាស់ ក្នុងរជ្ជកាលព្រះបាទ ស៊ីសុវត្ថិ ព្រះរាជានុកោដ្ឋ នៅឆ្នាំ១៩១៣ មកដល់បច្ចុប្បន្ន។

ព្រះទីនាំងនេះបានធ្វើពិធីបញ្ចុះបឋមសិលា នៅថ្ងៃទី ២៦ ខែកក្កដា ឆ្នាំ១៩១៥​​ ក្រោមព្រះរាជាធិបតីភាពព្រះករុណាព្រះបាទ ស៊ីសុវត្ថិ ព្រះមហាក្សត្រនៃក្រុងកម្ពុជាធិបតី​ និងលោក អ៊ែរណេស រូម៉េ អគ្គទេសាភិបាលប្រចាំឥណ្ឌូចិន​ និង លោក ហ្វ្រង់ស្វ័រ បូឌ្វ័ង ទេសាភិបាលប្រចាំនៅកម្ពុជា។

ក្រុមហ៊ុនម៉ៅការសំណង់សាងសង់ព្រះទីនាំងប្រាសាទទេវាវិនិច្ឆ័យនេះ មកពី ក្រុមហ៊ុនឥណ្ឌូចិន បេតុងអាម៉េ, វិចទ័រ ឡាម័រត៍ ដោយស្ថាបត្យករ លោក ព្យែរ វីឡា (D.P.L.G) ដោយមានការសាងសង់ស្ថិតក្រោមការគ្រប់គ្រងរបស់ លោក កាហ្សេណាវ (ប្រធានវិស្វករ) និងលោក តេសារ៉ិច (វិស្វករ) ។

ព្រះ​ទីនាំង​ទេវាវិនិច្ឆ័យ​បាន​សាងសង់​ក្នុង​រជ្ជកាល​ព្រះបាទ​សម្ដេចព្រះ​ស៊ី​សុវត្ថិ ព្រះរាជា​នុ​កោដ្ឋ ក្នុង​ឆ្នាំ​១៩១៣-១៩១៧ ហើយ​ត្រូវ​បាន​សម្ពោធ​នៅ​ថ្ងៃ​ទី​១៦ ខែឧសភា ឆ្នាំ​១៩១៩ ។ ព្រះ​ទីនាំង​នេះ​មាន​បណ្តោយ​៦០​ម៉ែត្រ ទទឹង​៣០​ម៉ែត្រ និង​កំពូល​ស្រួច​កម្ពស់​៥៩​ម៉ែត្រ ។ព្រះទីនាំង​ទេវាវិនិច្ឆ័យ​សម្រាប់​៖ ព្រះរាជ​ពិធី​រាជាភិសេក ព្រះមហាក្សត្រ​ឡើង​សោយរាជ្យ, ព្រះរាជ​ពិធីបុណ្យ​ទ្វារ​ទស​មាស, ព្រះរាជ​សាវ​នា​ការ​ថ្វាយ​សារតាំង, ព្រះរាជ​ពិធី​ពិធី​សច្ចាប្រណិធាន, ព្រះរាជ​បដិសណ្ឋារកិច្ច ចំពោះ​ភ្ញៀវ​ជាន់ខ្ពស់​ជាតិ និង​អន្តរជាតិ ៕

ប្រភពរូបភាព៖ ក្រុមកេរដំណែលខ្មែរ

អត្ថបទដកស្រង់ដោយ៖ ស៊ូ អីន

អត្ថបទថ្មី